អាមេរិក ប្រកាសផ្តល់ជំនួយវ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដែលនឹងមកដល់កម្ពុជា ឆាប់ៗនេះ

//s9.kh1.co/58/58d3211d7dc56b378625e04f601f2b202ea63ad8.jpg
សង្គម

 ២៣-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អាមេរិកប្រកាសផ្តល់ជំនួយវ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដែលនឹងមកដល់កម្ពុជា ឆាប់ៗនេះ

រាជធានីភ្នំពេញ៖ ជំនួយវ៉ាក់សាំង Johnson & Johnson ជាងមួយលាន នឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសបែបនេះ ធ្វើឡើងតាមប្រព័ន្ធសង្គមធ្វីតទ័ររបស់លោកឯកអគ្គរដ្ឋទូតផ្ទាល់ នៅមុននេះបន្តិច។

ក្នុងនោះ លោកឯកអគ្គរដ្ឋទូត Patrick Murphy បានគូសបញ្ជាក់ដូច្នេះថា៖ សហរដ្ឋអាមេរិក នឹងបរិច្ចាគវ៉ាក់សាំង Johnson & Johnson ចំនួនជាង១លានដូស ដល់ប្រជាជនកម្ពុជា។

លោកបន្ថែមទៀតថា យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា , COVAX, អង្គការសុខភាពពិភពលោក និង អង្គការ UNICEF ដើម្បីធ្វើដឹកជញ្ជូនវ៉ាក់សាំងទាំងនោះមកឆាប់ៗនេះ៕

សម្តេចតេជោ ហ៊ុន សែន និង លោក Patrick Murphy
សម្តេចតេជោ ហ៊ុន សែន និង លោក Patrick Murphy
វ៉ាក់សាំង Johnson & Johnson
វ៉ាក់សាំង Johnson & Johnson
សាររបស់លោក Patrick Murphy
សាររបស់លោក Patrick Murphy
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T