តោះ! មកស្គាល់កីឡាករខ្សែបម្រើថ្លៃបំផុតចំនួន ៥ រូប ក្នុងប្រវត្ដិសាស្ដ្របាល់ទាត់

//s9.kh1.co/9a/9a2de306715556e6d8a80910a26cbf5224dcd840.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកស្គាល់កីឡាករខ្សែបម្រើថ្លៃបំផុតចំនួន ៥ រូប ក្នុងប្រវត្ដិសាស្ដ្របាល់ទាត់។

បរទេស៖ ជាការពិតណាស់ ខ្សែបម្រើគឺជាកីឡាករដែលធ្វើការខ្លាំងជាងគេបំផុតក្នុងក្រុម ព្រោះពួកគេជាអ្នកទទួលបាល់ ឬ បញ្ជូនបាល់រវាងខ្សែការពារ និងខ្សែប្រយុទ្ធ។ ខ្សែបម្រើមិនត្រឹមតែជាអ្នកបញ្ជាបាល់តែមួយមុខទេ ប៉ុន្ដែនៅក្នុងកាលៈទេសៈខ្លះ ពួកគេត្រូវដើរតួជាការពារ ឬ ខ្សែប្រយុទ្ធក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តំបន់បម្រើ ក៏ជាតំបន់ដែលតែងតែមានបាល់លេងច្រើនជាងតំបន់នានា ហើយជារឿងសំខាន់ណាស់ ដែលក្រុមនីមួយត្រូវប្រជែងគ្នាយកកីឡាករដែលមានគុណភាព មករ៉ាប់រងតួនាទីសំខាន់នេះ។ ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាករខ្សែបម្រើបក៏បានបង្កភាពភ្ញាក់ផ្អើលដល់ពិភពបាល់ទាត់ តាមរយៈតម្លៃផ្ទេខ្ពស់ៗផងដែរ។

បើតាមការដកស្រង់ពីគេហទំព័រ Sportskeeda ខាងក្រោមនេះជាកីឡាករខ្សែបម្រើតម្លៃថ្លៃៗបំផុត ក្នុងប្រវត្ដិសាស្ដ្របាល់ទាត់៖

៥. Zinedine Zidane

បានផ្ទេរមកកាន់ក្លិប Real Madrid ក្នុងឆ្នាំ២០០១ ក្នុងតម្លៃ ៧៧.៥លានអឺរ៉ូ (ឬប្រមាណ ៩១លានដុល្លារអាមេរិក)។

Zinedine Zidane
Zinedine Zidane

៤. Kia Havertz

បានមកដល់ទឹកដី Stamford Bridge របស់ក្រុមតោខៀវ Chelsea កាលពីរដូវក្ដៅឆ្នាំ ២០២០ ក្នុងតម្លៃ ៨០លានអឺរ៉ូ (ឬប្រមាណ ៩៤លានដុល្លារអាមេរិក)។

Kia Havertz
Kia Havertz

៣. Frenkie de Jong

បានចាកចេញពីក្លិប Ajax មកចូលរួមជាមួយក្លិប Barcelona ក្នុងខែមករា ឆ្នាំ២០១៩ ក្នុងតម្លៃ ៨៦លានអឺរ៉ូ (ឬប្រមាណ ១០១លានដុល្លារអាមេរិក)។

Frenkie de Jong
Frenkie de Jong

២. Paul Pogba

បានផ្ទេរពីក្លិប Juventus មកក្លិប Manchester United ក្នុងឆ្នាំ២០១៦ ក្នុងតម្លៃ ១០៦លានអឺរ៉ូ (ឬប្រមាណ ១២៣លានដុល្លារអាមេរិក)។

 Paul Pogba
 Paul Pogba

១. Philippe Coutinho

បានក្លាយជាកីឡាករខ្សែបម្រើថ្លៃបំផុតក្នុងប្រវត្ដិសាស្ដ្របាល់ទាត់ បន្ទាប់ពីរូបគេបានផ្ទេរពីក្លិប ​ Liverpool មកចូលរួមក្លិប​ Barcelona កាលរដូវក្ដៅឆ្នាំ ២០១៧ ក្នុងតម្លៃ ១៣៥លានអឺរ៉ូ (ឬប្រមាណ ១៦០លានដុល្លារអាមេរិក)៕

Philippe Coutinho
Philippe Coutinho

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T