ឮថាអត់ទាន់បន្តកុងត្រា! Chelsea ឆក់ឱកាសចែចូវជាមួយកីឡាករ Barca រូបនេះ

//s9.kh1.co/9a/9a3820a0497483084314c657383237005f2a4cb8.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Chelsea ចង់បញ្ចុះបញ្ចូលឲ្យ Moriba ផ្ទេរមក Premier League

អង់គ្លេស៖ ក្លិបតោខៀវ Chelsea និង Manchester City បានទាក់ទងចង់បានខ្សែបម្រើ Ilaix Moriba ដែលជាកីឡាកររបស់ Barcelona បន្ទាប់ពីបានឮថារូបគេមិនទាន់បន្តកុងត្រាថ្មីជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

ថ្មីៗនេះលេចឮព័ត៌មានចចាមអារ៉ាមថា Moriba មានរឿងល្អក់កករជាមួយក្លិប Barcelona ដោយសារក្លិបផ្ដល់ប្រាក់ឈ្នួលឲ្យគេតិចជាងការរំពឹងទុកទើបគេមិនទាន់បន្តកុងត្រាថ្មីខណៈដែល Barcelona បានឲ្យកីឡាករវ័យ១៨ឆ្នាំរូបនេះទៅលេងនៅឈុត B វិញ។

ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

សារព័ត៌មាន Sport.es បានបង្ហើបឲ្យដឹងថា Moriba អាចនឹងសម្រេចចិត្តចាកចេញពីទឹកដី Camp Nou និងមកលេងនៅ Premier League ទើប Chelsea និង Man City កំពុងសម្លឹងមើលស្ថានការណ៍របស់គេស្របពេល Manchester United និង RB Leipzig ក៏ទើបតែតាមសម្លឹងមើលគេនៅពាក់កណ្ដាលរដូវកាលមុនដែរ។

ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

តម្លៃផ្ដាច់កុងត្រារបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះគឺខ្ទង់ ៨៦លានផោន(ស្មើនឹងប្រមាណ ១១៨.៣លានដុល្លារ)ឯណោះហើយកុងត្រារបស់គេមានសុពុលភាពរហូតដល់ឆ្នាំ២០២២ឯណោះ។

ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

ឪពុករបស់ Moriba ក៏ធ្លាប់បង្ហើបឲ្យដឹងថាគាត់បម្រុងនឹងនាំកូនប្រុសរបស់គាត់ទៅលេងនៅក្លិប Manchester City ប៉ុន្តែក៏ត្រូវអាក់ខានវិញដោយសារកីឡាកររូបនេះចង់សាងកេរ្តិ៍ឈ្មោះនៅក្លិប Barcelona ៕

ខ្សែបម្រើ Ilaix Moriba
ខ្សែបម្រើ Ilaix Moriba

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T