និយាយត្រង់ៗចឹងហ្មង! Neymar ថា អស់ពីកីឡាករម្នាក់នេះទៅ ទីតាំងណាក៏គេអាចលេងបានដែរ

//s9.kh1.co/33/33c7ee8075f461cb8cd84e56363120ba8400ee90.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Neymar ថា ខ្លួនលេងបានគ្រប់ទីតាំងចាប់តាំងពីគ្មានវត្តមានរបស់ Lionel Messi

បរទេស៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Neymar បានសារភាពថា ការដែលមិនបានលេងជាមួយ​ Lionel Messi បានធ្វើឲ្យគេអភិវឌ្ឍខ្លួនពីការលេងតំបន់ស្លាប មកអាចរ៉ាប់រង់បានគ្រប់តំបន់ទាំងអស់អាស្រ័យលើគ្រូបង្វឹកកំណត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Neymar
  កីឡាករ Neymar

ជាការពិតណាស់ Neymar ធ្លាប់ជាអតីតមិត្តរួមក្រុមរបស់ Messi នៅចន្លោះឆ្នាំ ២០១៣-២០១៧ ដែលគ្រានោះអ្នកទាំងពីរបានក្រឡុកពិភពបាល់ទាត់ខ្លាំងមែនទែន គឺ រាល់ខ្សែការពារដែលប្រឈមមុខនឹងអ្នកទាំងពីរ តែងតែជួបផលវិបាក ដោយពេលនោះ Neymar រង់ចាំរ៉ាប់រង់តែតំបន់ប្រយុទ្ធស្លាបឆ្វេង ខណៈ Messi ជាអ្នកចែកបាល់គ្រប់ទីតាំងទាំងអស់។

កីឡាករ Neymar និង Lionel Messi
កីឡាករ Neymar និង Lionel Messi

យ៉ាងណាក្តី បន្ទាប់ពីផ្លាស់មកកាន់ PSG គឺ យើងឃើញថា កីឡាករសញ្ជាតិប្រេស៊ីលខាងលើអាច លេងបានគ្រប់តំបន់ មិនថា ប្រយុទ្ធស្លាបឆ្វេង ស្លាបស្តាំ ប្រយុទ្ធកណ្តាល ឬ ខ្សែបម្រើប្រយុទ្ធ គេអាចលេងបានទាំងអស់។

Neymar បាននិយាយថា៖

នៅពេលដែលខ្ញុំផ្លាស់ទៅកាន់ PSG ខ្ញុំលែងបានចាប់ដៃគូជាមួយ Messi ដូច្នេះខ្ញុំបានចាប់ផ្តើមសិក្សាច្រើនពីរបៀបលេងក្នុងតួនាទីជាកីឡាករស្លាកលេខ១០ ជាជាងលេងតែប្រយុទ្ធស្លាប។ ក្នុងពេលបច្ចុប្បន្ន 

កីឡាករ Neymar
កីឡាករ Neymar
កីឡាករ Neymar

ប្រភពthefootballarena

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T