ប្រពៃណាស់! ក្រោយរកឃើញកុមារ២នាក់ នៅមន្ទីរពេទ្យកុមារអង្គរកើតកូវីដ ស្រាប់តែ សាយ បរិច្ចាគលុយផ្ទាល់ខ្លួនដល់ទៅ...

//s9.kh1.co/c2/c2a88332e8e64eade626fec3ba5121c7a00a805a.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទឹកចិត្ដសប្បុរស ក្រោយឃើញកុមារ២នាក់នៅមន្ទីរកុមារអង្គរកើតកូវីដ ស្រាប់តែសាយ បរិច្ចាគលុយផ្ទាល់ខ្លួនដល់ទៅ១០០០ដុល្លារ

តារាកម្សាន្ត: កាលពី២សប្តាហ៍កន្លងទៅ (ថ្ងៃទី០២ កក្កដា ២០២១) ក្រោយបានឃើញមន្ទីរពេទ្យកុមារអង្គរ បានរកឃើញកុមារពីរនាក់(ទារក ៨ខែ និង ១ឆ្នាំ ៤ខែ) មានជំងឺកូវីត១៩រួចមក លោក អួនបឋម ហៅសាយ តារាចម្រៀងសម្លេងផ្អែមពិរោះ បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃនេះ ដោយបានបង្ហាញចំណាប់អារម្មណ៍ និងទឹកចិត្តសប្បុរសធម៌របស់លោក ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្ញុំបាទសាយ សូមចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ Angkor Hospital for Children(ចំនួន១ពាន់ដុល្លារសហរដ្ឋអាមេរិក) ដើម្បីមន្ទីរពេទ្យបន្តបេសកកម្មជួយជីវិតកុមារកម្ពុជា ហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់និងចូលរួមបរិច្ចាគតាមលទ្ធភាពទោះ ១ដុល្លារក្តី ២ដុល្លារក្តី ដើម្បីឲ្យមន្ទីរពេទ្យកុមារអង្គរនៅជាមួយនិងប្រជាជនកម្ពុជា និងបានបន្តជួយជីវិតកុមារកម្ពុជាជានិរន្តរ៍។ 

លោក សាយ

សូមបញ្ជាក់ផងដែលថា យោងតាមការបញ្ជាក់លើគណនីហ្វេសប៊ុករបស់តារាចម្រៀងសាយ លោកអ្នកក៏សូមចូលរួមបរិច្ចាគថវិកាទៅកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈ៖១.ធនាគារអេប៊ីអេ (ABA Bank)៖ 000 853 843 (Angkor Hospital for Children)•ឬចូលទៅកាន់ ABA Mobile App, ២.ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និងប្រាក់ដុល្លារ៖ 8122 •ឬចូលកម្មវិធី Wings App, ៣.ធនាគារស្ថាបនា (Sathapana Bank)៖07808082834100102 (Angkor Hospital for Children)•ឬចូលកម្មវិធី Sathapana Mobile App, ៤.ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children) •ឬចូលកម្មវិធី ACLEDA Mobile App៕

លោក សាយ
លោក សាយ
លោក សាយ
លោក សាយ
លោក សាយ និងក្រុមការងារ
លោក សាយ និងក្រុមការងារ
លោក សាយ បរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារអង្គរ
លោក សាយ បរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារអង្គរ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T