កូវីដឆ្លងរាលដាលខ្លាំងពេក ហ្វីលីពីន សម្រេចរាំងខ្ទប់​ការធ្វើដំណើរ​ មកពីប្រទេស​ចំនួន២

//s9.kh1.co/1b/1b8e5d846cac28798ecb9c0103b868ca030d3958.jpg
សង្គម

 ២៣-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រទេសហ្វីលីពីននឹងហាមឃាត់អ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី និងថៃ ក៏ដូចជារឹតបន្តឹងនៅ​តំបន់ទីក្រុងម៉ានីល

ម៉ានីល៖ អ្នកនាំពាក្យប្រធានាធិបតីបាននិយាយ​នៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីននឹងហាមឃាត់អ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី និងថៃ ក៏ដូចជារឹតបន្តឹងនៅ​តំបន់ទីក្រុងម៉ានីល ក្នុងគោលបំណង​​ទប់ស្កាត់ការរីករាលដាលនៃ​វីរុសកូវីដ១៩ដែលតា «Delta variant» បំប្លែងខ្លួនថ្មី។ នេះបើតាមប្រភពសារព័ត៌មាន Reuters ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកដំណើរភាគច្រើន ជាពលករនៅក្រៅប្រទេសហ្វីលីពីន (OFW) តម្រង់ជួរ នៅតំបន់ចេញដំណើរនៃអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino
អ្នកដំណើរភាគច្រើន ជាពលករនៅក្រៅប្រទេសហ្វីលីពីន (OFW) តម្រង់ជួរ នៅតំបន់ចេញដំណើរនៃអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino

លោក Harry Roque បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

វិធានការរឹតត្បិតការធ្វើដំណើរនេះ នឹងចូលជាធរមានចាប់ពីថ្ងៃអាទិត្យ រហូតដល់ចុងខែកក្កដា ដើម្បីការពារការរីករាលដាល និង​ទប់ស្កាត់ការចម្លងក្នុងសហគមន៍ នៃវីរុសកូវីដ១៩បំប្លែងថ្មី ​ នៅក្នុងប្រទេសហ្វីលីពីន។

លោក Harry Roque

គួរជម្រាបថា កន្លងមកហ្វីលីពីនធ្លាប់បានហាមឃាត់អ្នកធ្វើដំណើរពីប្រទេសចំនួន៨ រួចមកហើយ ដែលរួម​បញ្ចូលទាំងឥណ្ឌូណេស៊ី និងឥណ្ឌា។ ​ហើយ​បច្ចុប្បន្ននេះ ប្រទេសហ្វីលីពីន មានអ្នកឆ្លងកូវីដ១៩ សរុប ១,៥៣០,២៦៦នាក់ ស្លាប់ ២៦,៨៩១នាក់ និងកំពុងសម្រាកព្យាបាល ៥០,៥៦២៕

ប្រជាជនហ្វីលីពីនកំពុងប្រើស្មាតហ្វូន​​ ខណៈ​ពួកគេកំពុងរង់ចាំទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយឥតគិតថ្លៃ​នៅឯមជ្ឈមណ្ឌល  San Andres Sports  ក្នុងទីក្រុងម៉ានីល
ប្រជាជនហ្វីលីពីនកំពុងប្រើស្មាតហ្វូន​​ ខណៈ​ពួកគេកំពុងរង់ចាំទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយឥតគិតថ្លៃ​នៅឯមជ្ឈមណ្ឌល  San Andres Sports  ក្នុងទីក្រុងម៉ានីល
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T