មើលមិនចង់ស្គាល់ Nanno លេងស្ទាយ៍សក់ពណ៌ឡើងញាក់សាច់បែបនេះ

//s9.kh1.co/6c/6c08d80b402e23c9bc2c2c85560361db08749d3b.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនឲ្យដដែលៗនោះទេ តារាស្រីវ័យក្មេងដើរតួអង្គ Nanno នៅក្នុងរឿង «Girl From Nowhere» Kitty Chicha បានបង្ហាញពីស្ទាយ៍ថ្មីប្លែក ក្នុងឈុតដ៏ស៊ិចស៊ីជាច្រើនដែលកំពុងទាញយកចំណាប់អារម្មណ៍ហ្វេនៗជាច្រើន

ថៃ៖ បច្ចុប្បន្ននេះ សន្ទុះប្រជាប្រិយភាពរបស់តារាស្រី Kitty Chicha ដែលហ្វេនៗជាច្រើនបានស្គាល់នាងក្នុងតួអង្គ Nanno នៅក្នុងរឿង «Girl From Nowhere» កាន់តែកើនឡើងជាលំដាប់ ជាមួយនឹងការពេញយ៉ាងខ្លាំងទៅលើសមត្ថភាពព្រមទាំងរូបសម្រស់របស់តារាស្រីវ័យក្មេងរូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត Kitty Chicha មិនត្រឹមតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ទៅលើស្នាដៃការងារសិល្បៈរបស់នាងតែប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ក៏បានទាញយកចំណាប់អារម្មណ៍ជាមួយនឹងការលេងស្ទាយ៍ដ៏ទាក់ទាញ លាយឡំនឹងភាពស៊ិចស៊ីយ៉ាងរំជួលចិត្ត ដែលធ្វើឲ្យអ្នកទស្សនាមិនអាចដកក្រសែភ្នែកចេញពីរូបភាពដ៏ជក់ចិត្តនេះបាន។ 

ដោយឡែក ថ្មីៗនេះ រូបនាងនៅតែមិនបានធ្វើឲ្យបណ្ដាអ្នកគាំទ្រទាំងខកបំណងនោះទេ​ ផ្ទុយទៅវិញ នាងថែមទាំងបានបង្ហាញខ្លួនយ៉ាងក្តៅបំផុត នៅក្នុងឈុតជាច្រើនជាមួយសំណុំរូបភាពថ្មី ក្នុងពេលដែលនាងធ្វើជាម៉ូឌែលរូបថតសម្រាប់ទស្សនាវដ្តី Elle។

ជាពិសេស តាមរយៈរូបភាពនីមួយៗ តារាស្រីរូបនេះ ក៏បានបង្ហាញពីភាពស៊ិចស៊ី វាលបញ្ចេញសាច់ ទ្រូង ក៏ដូចជារូបរាងដ៏ល្អស្អាត ព្រមទាំង លេងម៉ូតសក់ពណ៌សលាយខៀវយ៉ាងទាក់ទាញ សាកសមទៅនឹងមុខមាត់របស់យ៉ាងខ្លាំង ដែលអាចនិយាយបានថា គឺជារូបភាពដ៏លេចធ្លោមួយ រហូតដល់អ្នកគាំទ្រនាំគ្នាចែករំលែកពាសពេញបណ្តាញសង្គម៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖​

Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T