នារីជឿនលឿន! នេះជាហេតុផលធ្វើឱ្យមនុស្សស្រីសម័យនេះ ចូលចិត្តនៅSingle ច្រើនជាងជីវិតមានសង្សារ

//s9.kh1.co/6c/6c7fa68eddeea32a1f608e34b83397363879fbee.jpg
នារី

 ២៣-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ហេតុផលទាំងនេះហើយ ដែលធ្វើឱ្យមនុស្សស្រីមួយចំនួន តែងតែចូលចិត្តជីវិត ដែលរស់នៅតែម្នាក់ឯង ច្រើនជាងជីវិត ដែលមានគូសង្សារ។

យល់ដឹង៖ មនុស្សស្រីនៅក្នុងសម័យនេះ គឺពួកគេមិនខ្លាចនឹងជីវិត ដែលរស់នៅម្នាក់ឯងឡើយ ជាពិសេសពួកគេ ក៏មិនភ័យខ្លាច ថានឹងគ្មានអ្នកដែលស្រលាញ់ពួកគេដែរ ព្រោះថា អ្វីដែលមនុស្សស្រីនៅសម័យនេះ ភ័យខ្លាចបំផុតនោះ គឺការដែលមិនអាចធ្វើឱ្យខ្លួនឯង មានក្តីសុខបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិតដែលមនុស្សស្រីសម័យនេះ មិនសូវចូលចិត្តជីវិត ដែលមានសង្សារឡើយ តែពួកគេបែរជាចូលចិត្ត ជីវិតដែលរស់នៅម្នាក់ឯងជាងទៅវិញ មូលហេតុនោះ គឺមកពីហេតុផលដែលបានរៀបរាប់ នៅខាងក្រោមនេះ ទើបធ្វើឱ្យមនុស្សស្រីមានការគិតថា ជីវិតរស់នៅម្នាក់ឯង វាល្អជាងជីវិត ដែលមានគូមានសង្សារ។

ហេតុផលដែលធ្វើឱ្យមនុស្សស្រីសម័យនេះ ចូលចិត្តជីវិតរស់នៅម្នាក់ឯង ច្រើនជាងជីវិតមានសង្សារ៖

១. អាចមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើអ្វីដែលពួកគេស្រលាញ់

រូបតំណាង
រូបតំណាង

ហេតុផលដែលធ្វើឱ្យមនុស្សស្រីនៅសម័យនេះ ចូលចិត្តរស់នៅម្នាក់ឯង ជាងចូលចិត្តជីវិត ដែលមានគូសង្សារនោះ គឺថាមកពី មនុស្សស្រីសម័យនេះភាគច្រើន ចូលចិត្តចំណាពេលវេលា ក្នុងការធ្វើអ្វី ដែលពួកគេស្រលាញ់ ហើយពួកគេក៏ចង់ឱ្យអ្វី ដែលពួកគេបានខិតខំធ្វើនោះ ទទួលបាននូវសមិទ្ធផលល្អ ផងដែរ។ ម្យ៉ាងវិញ ការរស់នៅម្នាក់ឯង វាក៏មិនបានធ្វើឱ្យពួកគេ បែកអារម្មណ៍ក្នុងធ្វើអ្វីដែលពួកគេស្រលាញ់ និងចង់ឱ្យវា ទទួលបាននូវសមិទ្ធផលល្អដែរ។

២. មិនមានអារម្មណ៍ថាត្រូវបានគេគ្រប់គ្រងលើ

រូបតំណាង
រូបតំណាង

មនុស្សស្រីភាគច្រើន នៅពេលដែលមនុស្សប្រុសហួងហែង និងយកចិត្តទុកដាក់ខ្លាំងនោះ វាគឺជាអ្វី ដែលធ្វើឱ្យពួកគេមានក្តីសុខ ក៏ប៉ុន្តែសម្រាប់មនុស្សស្រីមួយចំនួន គឺមិនដូចគ្នាឡើយ ពួកគេមិនចូលចិត្តឱ្យមានមនុស្ស មកចាំហួងហែង ឬធ្វើដូចជាគ្រប់គ្រង លើជីវិតរបស់ពួកគេទេ ដូច្នេះហើយ ទើបធ្វើឱ្យមនុស្សស្រីមួយចំនួន ចូលចិត្តប្រើជីវិត ដែលរស់នៅម្នាក់ឯងច្រើនជាង ជីវិតដែលមានគូសង្សារ។

៣. មានពេលវេលានៅជាមួយគ្រួសារ និងមិត្តភក្តិបានកាន់តែច្រើន

រូបតំណាង
រូបតំណាង

មនុស្សស្រីសម័យនេះ ពួកគេតែងតែមានភារកិច្ច ស្ទើរតែគ្មានពេលវេលា នៅជាមួយគ្រួសារ និងមិត្តភក្តិរបស់ពួកគេផង។ ហេតុនេះហើយ បានជាមនុស្សស្រីមួយចំនួន ចង់នៅម្នាក់ឯងច្រើនជាងមានសង្សារ គឺដោយសារតែពួកគេមិនចង់ឈឺក្បាល ដោយសារតែការងារហើយ ត្រូវមកឈឺក្បាល ជាមួយនឹងការឆ្លៀតពេលវេលា ឱ្យសង្សារទៀតនោះទេ ព្រោះប្រសិនបើពួកគេអាចឆ្លៀតបាន គឺមានតែឆ្លៀតដើម្បីគ្រួសារ ឬមិត្តភក្តិរបស់ពួកគេតែប៉ុណ្ណោះ ដោយសារតែគ្រួសារ និងមិត្តភក្តិ គឺសុទ្ធតែជាមនុស្សសំខាន់សម្រាប់ជីវិតរបស់មនុស្សស្រី ម្យ៉ាងវិញ ទោះគ្មានពេលវេលាឱ្យ ក៏មិនមានបញ្ហាអ្វីខ្លាំង ដូចជាគូសង្សារឡើយ។

៤. អាចប្រឈមមុខ ទៅនឹងការទទួលភាពឈឺចាប់

រូបតំណាង
រូបតំណាង

ការដែលមានស្នេហា វាពិតណាស់ អាចនឹងទទួលបាននូវក្តីសុខមួយ តែកុំភ្លេចថា ការដែលទទួលយកនូវស្នេហា វាក៏ធ្វើឱ្យមនុស្សស្រី ប្រឈមមុខទៅនឹងការឈឺចាប់​ ដោយទទេរៗដែរ។ ដូច្នេះហើយ មនុស្សស្រីនៅក្នុងសម័យនេះ ភាគច្រើន ពួកគេចង់ចំណាយពេលវេលា ជីវិតយុវវ័យរបស់ពួកគេ ក្នុងភាពសប្បាយរីករាយ ទើបពួកគេគិតថា មានតែការរស់នៅម្នាក់ឯងទេ ទើបអាចធ្វើឱ្យជីវិតពួកគេ រស់នៅដោយមានក្តីសុខពិត ហើយមិនចាំបាច់ដេកភ័យព្រួយ ខ្លាចទទួលរងទឹកភ្នែក ដោយសារតែស្នេហាទេ អញ្ចឹងហើយ ទើបមនុស្សស្រីចូលចិត្ត ប្រើជីវិតរស់នៅម្នាក់ឯង ច្រើនជាង៕

ប្រភពpsychologytoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T