ពេលនេះ ប្រធានក្លិប Spurs ព្រមបើកផ្លូវឲ្យ Kane ទៅ Man City ហើយ តែតម្លៃវិញមិនធម្មតា

//s9.kh1.co/9f/9fe69964222db193ca2637ea6612885886b5a1aa.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រធានក្លិប Tottenham Hotspur លោក Daniel Levy ត្រូវគេរាយការណ៍ថា បានយល់ព្រមអនុញ្ញាតឲ្យ Harry Kane ទៅចូលរួមជាមួយក្លិប Manchester City ក្នុងកំលុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

អង់គ្លេស៖ ប្រធានក្លិប Tottenham Hotspur លោក Daniel Levy ត្រូវគេរាយការណ៍ថា បានយល់ព្រមអនុញ្ញាតឲ្យ Harry Kane ទៅចូលរួមជាមួយក្លិប Manchester City ក្នុងកំលុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kane  និងប្រធានក្លិប
Kane  និងប្រធានក្លិប

យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា លោក Levy បានត្រៀមលក់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះឲ្យទៅម្ចាស់ជើងឯក Premier League ក្នុងតម្លៃ ១៦០លានផោន (ឬប្រមាណ ២២០លានដុល្លារអាមេរិក) រីឯប្រាក់ពលកម្មដែលគេនឹងទទួលបានគឺ ៤០ម៉ឺនផោន (ឬប្រមាណ ៥៥ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្ដាហ៍។

Kane 
Kane 

ជាការពិតណាស់ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បានប្រាប់ក្លិប Spurs តាំងពីដើមឆ្នាំម្ល៉េះ ថាគេចង់ទៅស្វែងរកទ្រនំថ្មី ហើយក្លិបមេឃខៀវ ត្រូវគេចាត់ទុកថាជាក្លិបដែលមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាយក នាទីផ្សារដោះដូរកីឡាករបច្ចុប្បន្ននេះ។

ហើយរបាយការណ៍ដដែល បានអះអាងដែរថា ប្រធានក្លិបមាន់ខ្នាយមាស Spurs ក៏បានប្រាប់ទៅ Kane និងភ្នាក់ងាររបស់គេកាលពីចុងសប្ដាហ៍មុនថា លោកមានបំណងបើកភ្លើងខៀវឲ្យគេទៅទឹកដី Etihad ផងដែរ៕

Kane 
Kane 

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T