ដល់ថ្នាក់នឹង! Bonucci និង Chiellini ធ្លាប់ប្រកែកគ្នានៅលើទីលាន ព្រោះចង់បានអាវរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ(មានវីដេអូ)

//s9.kh1.co/56/56bb4a7d1bbd76fbc86a9eda907d593b74d56cdc.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Bonucci និង Chiellini ធ្លាប់ប្រកែកគ្នានៅលើទីលាន ព្រោះចង់បានអាវរបស់ Messi

បរទេស៖ កីឡាករ Leonardo Bonucci និង Giorgio Chiellini ទាំងពីរនាក់គឺជាកំពែងដ៏រឹងមាំរបស់ក្រុម ជម្រើសជាតិ អ៊ីតាលី ខណៈពួកគេបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្រុម អាហ្សូរី ឈ្នះពានរង្វាន់ Euro ២០២០, ប៉ុន្តែរឿងមួយដែលអ្នកគ្រប់គ្នាមិនធ្លាប់ដឹង ដៃគូរស្អិតរមួតទាំងពីរនាក់នេះ ពួកគេធ្លាប់បានឈ្លោះប្រកែកគ្នាបន្តិចបន្តួចនៅលើទីលាន ព្រោះតែចង់បានអាវរបស់ Lionel Messi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Leonardo Bonucci និង Giorgio Chiellini
Leonardo Bonucci និង Giorgio Chiellini

រម្លឹកនៅឆ្នាំ ២០១៧ ពេលនោះក្រុម Juventus ត្រូវជួបជាមួយក្រុម Barcelona ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League, កំលុងការប្រកួតនៅជើងទី ២ Bonucci ពិតជាព្យាយាមមែនទែន ដើម្បីសុំអាវរបស់ Messi, នៅពេលការប្រកួតកៀកនឹងបញ្ចប់ទៅហើយ Bonucci បានដើរទៅជិតម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យ ហើយរូបគេបានស្រែកថា “Leo”, រួចក្រោយមកមិត្តរួមក្រុមរបស់គាត់ Chiellini ក៏បានដើរមកទះដៃគាត់ចេញ។

រូបភាពតាមសុំអាវ Messi
រូបភាពតាមសុំអាវ Messi

ជាក់ស្តែងនៅត្រង់កន្លែងដែល Bonucci និង Chiellini ជជែកគ្នា មិនត្រូវបានគេចាប់ចំណុចបានទេ ដោយគ្រាន់តែគេដឹងថា Chiellini ក៏ចង់បានអាវខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ដូចគ្នា, រំលងបានបន្តិច Bonucci ក៏បានស្រែកប្រាប់ Messi ម្តងទៀត ដោយរូបគេបាននិយាយថា “Leo, តើខ្ញុំអាចសុំអាវរបស់អ្នកបានទេ?”, លុះបញ្ចប់ការប្រកួតខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំក៏បានហុចអាវនោះឱ្យទៅ Bunocci

Messi និង Bonucci
Messi និង Bonucci

សូមទស្សនាវីដេអូខាងក្រោម៖ 

ប្រភពSport Bible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T