កូនប្រុសវ័យជាង៤០ឆ្នាំហើយ តែអត់ព្រមរកការងារធ្វើ ដែលធ្វើឲ្យឪពុកម្ដាយ ខំដើរប្រមូលអេតចាយឡើងគរពេញផ្ទះ

//s9.kh1.co/23/238f0c99ad0fc6900dd982780c0372194317183d.jpg
សង្គម

 ២៣-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប្ដីប្រពន្ធវ័យចំណាស់មួយគូ បានខិតខំដើរប្រមូលអេតចាយអស់រយៈពេលជាងច្រើនឆ្នាំ រហូតដល់ធ្វើឲ្យផ្ទះកម្ពស់ពីរជាន់របស់ខ្លួន ពោរពេញទៅដោយសំរាមគរដូចភ្នំ។

កូរ៉េខាងត្បូង៖ ប្ដីប្រពន្ធវ័យចំណាស់មួយគូ មកពីទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង បានខិតខំដើរប្រមូលអេតចាយអស់រយៈពេលជាងច្រើនឆ្នាំ រហូតដល់ធ្វើឲ្យផ្ទះកម្ពស់ពីរជាន់របស់ខ្លួន ពោរពេញទៅដោយសំរាមគរដូចភ្នំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា បុរសជាប្ដីមាននាមត្រកូលថា Choi អាយុ៧៥ឆ្នាំ និងប្រពន្ធអាយុ៧០ឆ្នាំ បានរកស៊ីចិញ្ចឹមជីវិត ដោយការដើរប្រមូលអេតចាយតាមផ្លូវ និងទទួលបានប្រាក់ចូលនិវត្តនិ៍ប្រចាំខែ។ ហើយសព្វថ្ងៃនេះ ពួកគាត់ទាំងពីរមានកូនប្រុសម្នាក់ អាយុជាង៤០ឆ្នាំ និងទម្ងន់ជាង១០០គីឡូក្រាម តែគេមិនព្រមចេញពីក្រៅផ្ទះ ឬស្វែងរកការងារធ្វើឡើយ បើទោះជាពួកគាត់ព្យាយាមដាស់តឿនយ៉ាងណាក៏ដោយ ដែលសំងំនៅតែក្នុងបន្ទប់ដ៏តូចចង្អៀតជារៀងរាល់ថ្ងៃ និងមិនធ្វើអ្វីទាំងអស់។

ទន្ទឹមនឹងនេះ ក៏មានអ្នកជិតខាងបានធ្វើការត្អូញត្អែរយ៉ាងខ្លាំងចំពោះសំរាម និងក្លិនដែរ តែសម្រាប់ពួកគាត់មិនមែនជាបញ្ហាឡើយ ហើយប្រសិនបើមានអ្នកណាមកផ្ទះរបស់ពួកគាត់ នោះនឹងត្រូវឡើងតាមគំនរសំរាម ដើម្បីចូលតាមទ្វារ។

យ៉ាងណាមិញ ខាងស្ថានីយប៉ុស្តិ៍ទូរទស្សន៍ SBS បានបញ្ជូនខាងវេជ្ជបណ្ឌិត ទៅពិនិត្យសុខភាពឲ្យស្ត្រីជាប្រពន្ធដែរ ដែលបានរកឃើញថាមានជំងឺបេះដូងធ្ងន់ធ្ងរ ដូច្នេះវេជ្ជបណ្ឌិតបានណែនាំឲ្យរស់នៅក្នុងបរិស្ថានស្អាត និងធ្វើលំហាត់ប្រាណឲ្យបានច្រើនផងដែរ។ ក្រោយមក ទើបលោក Choi បានយល់ព្រមឲ្យក្រុមអ្នកស្ម័គ្រចិត្ត ដែលមានគ្នីគ្នាយ៉ាងច្រើន ឲ្យបោះសម្អាតផ្ទះទាំងមូល ដើម្បីជាប្រយោជន៍ដល់សុខភាពរបស់ប្រពន្ធ។ ហើយនៅពេលឃើញផ្ទះមានសភាពស្អាតឡើងវិញ គាត់បានស្រក់ទឹកភ្នែក និងសន្យាថាមិនដើរប្រមូលអេតចាយយកមកទុកគរទៀតឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

មុនពេលសម្អាត
មុនពេលសម្អាត
មុនពេលសម្អាត
មុនពេលសម្អាត
មុនពេលសម្អាត
មុនពេលសម្អាត
ក្រុមគ្រួសារខាងលើ
ក្រុមគ្រួសារខាងលើ
ក្រោយពីសម្អាតរួច
ក្រោយពីសម្អាតរួច

ប្រភព: Oddity

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T