សម័យកូវីដ! ក្លិបគីឡូធ្ងន់មួយនេះប្រកាសថាប្រាក់ប្រចាំឆ្នាំរបស់កីឡាករក្នុងក្រុមមិនឲ្យលើសពី២០លានទេ

//s9.kh1.co/d7/d7b3b6a4f920775dbf0d57e6d2edd89395861080.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Bayern Munich ប្រកាសថាប្រាក់ប្រចាំឆ្នាំរបស់កីឡាករក្នុងក្រុមមិនឲ្យលើសពី២០លានទេ

អាល្លឺម៉ង់៖ ក្លិប Bayern Munich ជាក្លិបមួយដែលមានរបៀបរបៀបរយក្នុងការចាយវាយពោលគឺពុំសូវចាយវាយទិញកីឡាករច្រើនខ្លាំងពេកនោះទេ ហើយឥលូវនេះដើម្បីកុំឲ្យក្លិបឈានដល់ការក្ស័យធនដោយសារវិបត្តិកូវីដ១៩គឺ ថ្នាក់ដឹកនាំរបស់ Bayern Munich បានប្រកាសហើយថាគ្មានកីឡាករណាក្នុងក្រុមដែលអាចទទួលបានប្រាក់ប្រចាំឆ្នាំលើសពី២០លានអឺរ៉ូ(ស្មើនឹងប្រមាណ២៣.៥លានដុល្លារ)នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Bayern Munich 
កីឡាករ  Bayern Munich 

ក្លិបនឹងបែកចែកក្រុមកីឡាករទៅជា៤ក្រុមដែលទទួលបានប្រាក់ខែតាមចំណាត់ថ្នាក់ខុសៗគ្នា ដោយយោងតាមសារព័ត៌មាន Bild គឺ ខ្សែប្រយុទ្ធ Robert Lewandowski គឹជាកីឡាករតែម្នាក់គត់ដែលទទួលបានប្រាក់ប្រចាំឆ្នាំដល់២៣.៥លានដុល្លារ។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

កីឡាករក្រុមទី១រកបានពី១៥ទៅ២០លានអឺរ៉ូ (១៧.៦ទៅ ២៣.៥លានដុល្លារ) ដែលមាន ខ្សែប្រយុទ្ធ Robert Lewandowski, Manuel Neuer,Thomas Muller និង Leroy Sane

ខ្សែប្រយុទ្ធ Robert Lewandowski, Thomas Muller និង  Manuel Neuer
ខ្សែប្រយុទ្ធ Robert Lewandowski, Thomas Muller និង  Manuel Neuer

កីឡាករលំដាប់ទី២ដែលទទួលបានប្រាក់ប្រចាំឆ្នាំចន្លោះពី ១០ ទៅ ១៥ លានអឺរ៉ូ (ស្មើនឹងចន្លោះពី ១១.៧ ទៅ ១៧.៦លានដុល្លារ) គឺ Joshua Kimmich , Kinsley Coman និង Serge Gnabry

ខ្សែបម្រើប្រយុទ្ធ Serge Gnabry និង Kingsley Coman 
ខ្សែបម្រើប្រយុទ្ធ Serge Gnabry និង Kingsley Coman 

កីឡាករលំដាប់ទី៣ដែលទទួលបានប្រាក់ប្រចាំឆ្នាំចន្លោះពី ៥ ទៅ ១០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥.៨ ទៅ ១១.៧លានដុល្លារ) មាន Niklas Sule និង Leon Goretzka

ខ្សែបម្រើ Leon Goretzka និង Niklas Sule
ខ្សែបម្រើ Leon Goretzka និង Niklas Sule

ឯចំណែកកីឡាករលំដាប់ទី៤គឺទទួលបានប្រាក់ប្រចាំឆ្នាំលើសពី៥លានអឺរ៉ូ (លើសពី ៥.៨លានដុល្លារ) ក្នុងមួយឆ្នាំ។

កីឡាករ  Bayern Munich
កីឡាករ  Bayern Munich

ដោយឡែក Joshua Kimmich,Leon Goretzka និង Kingsley Coman អាចចាត់ចូលកីឡាករដែលទទួលបានប្រាក់់ប្រចាំឆ្នាំលំដាប់លេខ១បានលុះត្រាណាតែពួកគេបន្តកុងត្រាថ្មី៕

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T