ផ្លូវការហើយ! CL នឹងវិលត្រលប់មកវិញ ពាក់កណ្តាលខែក្រោយនេះ

//s9.kh1.co/c6/c618a2e30f8921d430bd2361c8feeec8973c9ad2.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ចុងក្រោយ CL នឹងទម្លាក់អាល់ប៊ុមទី ១ របស់នាងគឺ Alpha នៅពាក់កណ្តាលខែសីហាខានមុខនេះ។

កូរ៉េខាងត្បូង៖ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ២៣ ខែកក្កដាទីបំផុតតារាចម្រៀងទោល CL បានកំណត់កាលបរិច្ឆេទវិលត្រឡប់របស់នាងជាមួយនឹងអាល់ប៊ុមទី ១ របស់នាងគឺ Alpha នៅពាក់កណ្តាលខែសីហាខានមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងដើមឡើយ CL ត្រូវទម្លាក់អាល់ប៊ុមរបស់នាង តាំងពីចុងឆ្នាំមុនមកម្លេះ តែទោះយ៉ាងណា វាត្រូវបានពន្យាពេលដោយសារកាលៈទេសៈផ្សេងៗ ហេតុដូច្នេះត្រូវ វាត្រូវអូសបន្លាយ រហូតដល់ ខែក្រោយនេះ បើយោងតាមប្រភពបានចេញផ្សាយ។

តួយ៉ាងមើលទៅដូចជា តារាស្រីកើតឆ្នាំ ១៩៩១ បានត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពិភពលោក នូវបទចម្រៀងថ្មីរបស់នាង ជាមួយអាល់ប៊ុមធំទីមួយ ដែលរួមជាមួយភាពជាដៃគូសហការ ជាមួយក្រុមហ៊ុន Konnect Entertainment ដែលបង្កើតឡើងដោយតារាចម្រៀង Kang Daniel សម្រាប់ការផ្សព្វផ្សាយនៅកូរ៉េដូច្នេះដែរ៕

ប្រភព​៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

CL
CL
CL
CL
CL
CL
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T