តារានិករនីមួយៗ នឹងធ្វើអ្វី ពេលដែលជួបនឹងរឿងរំភើប ក្នុងជីវិត?

//s9.kh1.co/e0/e06ed5f91ea9049db8ac07b63b32399c26b49702.jpeg
យុវវ័យ

 ២៣-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

តើអ្នកនឹងប្រឈមនឹងការរំភើបដោយរបៀបណា? មកអានទាំអស់គ្នាខាងក្រោមនេះ!

យល់ដឹង៖ នៅក្នុងជីវិតយើងម្នាក់ៗ គឺយើងមិនងាយទទួលបានអារម្មណ៍រំភើបច្រើនដងទេ ហើយនៅពេលដែលយើងទទួលបានវាម្ដងៗ គឺតែងតែធ្វើអ្វីមួយដើម្បីចងចាំ ពីព្រោះវាពិតជាមានតម្លៃ និងសំខាន់ណាស់ នៅក្នុងជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះយើងនឹងបង្ហាញពីអ្នកអំពី  វិធីដែលតារានិករនីមួយៗ ប្រឈមមុខនឹងភាពរំភើបនៅក្នុងជីវិត ៖

♈️ Aries (Mar 21 – Apr 19)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នករីករាយនឹងវា ហើយអ្នកដើរនិយាយអំពីការរំភើបរបស់អ្នក ចំពោះអ្នកណាដែលចូលចិត្តស្តាប់ពីវា។ ហើយអ្នកមិនខ្វល់ទេ ប្រសិនបើវាស្តាប់ទៅដូចជាអ្នកកំពុងអួតនោះ។

♉️ Taurus (Apr 20 – May 20)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកវង្វេងបាត់ស្មារតីមួយរយៈ ហើយមានអារម្មណ៍ថាខ្លួនឯងកំពុងនៅក្នុងសុបិន ហើយមានបញ្ហាក្នុងការផ្តោតអារម្មណ៍ មិនអាចផ្ដោតបានពេញមួយថ្ងៃ។

♊️ Gemini (May 21 – Jun 20)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកចាប់ផ្ដើមយំរលីងរលោង ហើយអារម្មណ៍ Emotion នឹងកើតឡើងខ្លាំងបំផុត ហើយអ្នកត្រូវយក្រដាសជូត ទៅជាមួយអ្នកគ្រប់ទីកន្លែង។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកផ្ញើសារទៅក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ ដែលអ្នកទុកចិត្ត ចែករំលែកភាពរំភើបជាមួយគ្នា ព្រោះអ្នកចង់រក្សាវាជាលក្ខណៈឯកជនតែប៉ុណ្ណោះ។

♌️ Leo (Jul 23 – Aug 22)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកធ្វើការបង្ហោះមួយលាន Status នៅលើបណ្ដាញយសង្គមរបស់អ្នក ហើយប្រាប់ពិភពលោកទាំងមូល អំពីអត្ថិភាពដ៏ល្អឥតខ្ចោះរបស់អ្នក។

♍️ Virgo (Aug 23 – Sep 22)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកចេញទៅក្រៅ និងធ្វើអ្វីដែលសកម្មដូចជា ការដើរដើម្បីចំណាយថាមពលរបស់អ្នក ពីព្រោះថាអ្នកនឹងទទួលបានអារម្មណ៍ល្អពេញមួយថ្ងៃ និងចង់រក្សាវាឲ្យបានល្អ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកថតរូបគ្រប់ពេល គ្រប់សកម្មភាពទាំងអស់នៅលើកាមេរ៉ារបស់អ្នក ដូច្នេះអ្នកអាចក្រឡេកមើលវាម្ដងទៀតនៅពេលក្រោយ ថាតើអ្នកសប្បាយចិត្តយ៉ាងណា។

♏️ Scorpio (Oct 23 – Nov 21)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកអបអរ និងប្រារព្វកម្មវិធីជាមួយនឹងភេសជ្ជៈ។ អ្នកតែងតែមាននូវស្រាសំប៉ាញ ឬដបស្រាផ្សេងៗជាច្រើន ទោះបីជាអ្នកកំពុងប្រារព្ធពិធីតែម្នាក់ឯងក៏ដោយ។

♐️ Sagittarius (Nov 22 – Dec 21)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកភ្លេចក្នុងការញ៉ាំ និងការគេង ហើយភ្លេចធ្វើកិច្ចការអ្វីៗទាំងអស់របស់អ្នក។ អ្នកទទួលបានការរំភើបទ្វេដង នៅក្នុងភាពជោគជ័យរបស់អ្នក។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកព្យាយាមបករមូលអារម្មណ៍រំភើបទាំងនោះ ត្រឡប់មកវិញ ហើយអ្នកចាប់ផ្តើមគិតថា ស្ថានភាពរបស់អ្នកគឺវាល្អពេក ក្នុងការជឿថាវាជាការពិត។

♒️ Aquarius (Jan 20 – Feb 18)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកសរសេរអារម្មណ៍របស់អ្នក នៅក្នុងសៀវភៅកំណត់ត្រា ឬកំណត់ហេតុណាមួយ ដូច្នេះអ្នកអាចចងចាំវាជារៀងរហូតបាន និងងាយស្រួលឲ្យអ្នកដទៃបានដឹងផងដែរ។

♓️ Pisces (Feb 19 – Mar 20)

នៅពេលដែលអ្នកទទួលបានភាពរំភើបអ្វីមួយ អ្នកចាប់ផ្ដើមផ្ញើសារ ទៅកាន់មនុស្សគ្រប់គ្នា ដែលនៅក្នុងទំនាក់ទំនងជាមួយអ្នក ដើម្បីប្រាប់ពួកគេ អំពីព័ត៌មាន និងអារម្មណ៍រំភើបរបស់អ្នក ឲ្យគេគ្រប់គ្នាបានដឹង។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T