ស៊ូណាស់! ទម្រាំមានថ្ងៃនេះ IU ហែលឆ្លងប្រវត្តិគ្រួសារជំពាក់បំណុលគេ រហូតក្លាយជាម្ចាស់អចលនទ្រព្យតម្លៃរាប់លាន!

//s9.kh1.co/7d/7d9cb83fc370856122dafdca728cb750b3d3cd7f.jpg
យុវវ័យ

 ២៣-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តស៊ូណាស់! ទម្រាំមានថ្ងៃនេះ IU ហែលឆ្លងប្រវត្តិគ្រួសារធ្លាប់ជំពាក់បំណុលគេជុំទិស រហូតក្លាយបុគ្គលជោគជ័យ ថែមទាំងជាម្ចាស់អចលនទ្រព្យតម្លៃរាប់លានដុល្លារទៀត

កូរ៉េខាងត្បូង ៖ ជាការពិតណាស់បើនិយាយដល់ប្រវត្តិពីមុនរបស់ IU ត្រូវបានគេស្គាល់ថាជាសិល្បករម្នាក់ក្នុងចំណោមសិល្បករកំពូលៗ របស់ប្រទេសកូរ៉េខាងត្បូងដែលមានកេរ្តិ៍ឈ្មោះក្នុងនាមតារាទោល ដែលធ្លាប់ហែលឆ្លងរឿងរ៉ាវលំបាកវេទនាពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 IU
 IU

តែជាមួយសមត្ថភាពនិពន្ធ សម្ដែង រាំ និងច្រៀងរបស់នាង តែងតែទទួលបានគេកោតសរសើរ មិនដាច់ពីមាត់ ហើយបន្ទាប់ពីចេញអាល់ប៊ុមចម្រៀង តារាស្រីរូបនេះតែងតែបង្ហាញមុខ នៅលើកំពូលតារាងតន្ត្រីជាហូរហែ ថែមទាំងអាល់ប៊ុម LILAC ក៏ប្រមូលជោគជ័យមិនគួរឲ្យជឿ ស្របពេលដែលអាជីពជាតារាសម្ដែងប្រចាំ K-Drama ក៏លេចធ្លោមិនអន់ដែរ។

 IU
 IU

ជាក់ស្ដែងនាពេលថ្មីៗនេះខាង TMI News បានលើកឡើងទាក់ទងនឹងជីវិតនាំរស់នៅ ដ៏លំបាកវេទនាមានគ្រប់រសជាតិរបស់ IU មកចងក្រងជាវីដេអូចែកចាយប្រវត្តិរបស់នាង ពេញបណ្ដាញសង្គមអ៊ីនធើណែត ដោយរៀបរាប់ឲ្យដឹងពីជីវិតហែលឆ្លងបញ្ហារបស់នាង ដែលកើតចេញពីគ្រួសារ​ដែល​មាន​ជីវភាព​ទីទាល់ក្ររហូតឈានដល់ជំពាក់​បំណុលគេ​ជុំទិស។

រូបភាពពី TMI News
រូបភាពពី TMI News

មូលហេតុដែលជំពាក់បំណុល គឺដើមហេតុដំបូងមកពី​ម៉ាករបស់ IU យល់ព្រមជួយចុះហត្ថលេខាធានាលើប្រាក់កម្ចីរួមជាមួយនឹង​បងប្អូន ប៉ុន្តែក្រោយមកសាច់ញាតិនោះ​ក៏បាន​យកលុយទៅ ហើយរត់គេចខ្លួនបាត់ ធ្វើឲ្យម៉ាក់របស់នាង​ត្រូវមកទទួល​បន្ទុក​ធ្ងន់ តែម្នាក់ឯង អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​រហូតសូម្បីតែផ្ទះ​ក៏ស្ទើរតែមិនសល់ឲ្យនៅដែរ។

រូបភាពពី TMI News
រូបភាពពី TMI News

បន្ទាប់ពីរងទុក្ខលំបាក​បែប​នេះ​ហើយទើប នាង​ និងប្អូន​ត្រូវ​បែកពីម្ដាយឪពុក និង​ទៅនៅជាមួយ​នឹង​ជីដូនចាស់ជរា ដែល​ផ្ទះ​មាន​សុទ្ធ​តែសត្វកន្លាត ហើយពេល​ទៅរៀន IU ម្ដងៗត្រូវ​ដើរទៅសាលាដែល​នៅឆ្ងាយពីផ្ទះ ព្រោះ​នាង​គ្មានលុយ​ជិះឡានក្រុងដូចសិស្សដទៃឡើយ។

រូបភាពពី TMI News
រូបភាពពី TMI News

ដោយមើលឃើញពីផលលំបាក​របស់គ្រួសារបែបនេះ IU ក៏សម្រេច​ដាក់ពាក្យចូលប្រកួតជាអ្នកសិល្បៈ តែក៏ត្រូវបរាជ័យជាច្រើនដងដែរ ហើយពេលមួយ​បាន​ជាប់ហើយក៏បែរជាត្រូវ​ផលិតកម្ម​បោកប្រាស់ទៀត ទម្រាំ​រក​បាន​ទ្រនំ​ពិតប្រាកដនាង​ត្រូវជួប​រឿង​ច្រើន​ណាស់ ហេតុតែស្រលាញ់ ទើបនាងនៅ​តែប្រឹងត​ស៊ូមិនបោះបង់។

រូបភាពពី TMI News
រូបភាពពី TMI News

គួរបញ្ជាក់ផងដែរថា តារា​ស្រី​រូបនេះ​ទទួលបានភាពជោគជ័យ​ជា​បន្តបន្ទាប់លើវិស័យសិល្បៈ ក្នុងអាជីពជាតារាសម្ដែង និងតារា Kpop មានមុខមាត់ទូទាំងពិភពលោក។ ដោយនៅឆ្នាំ ២០១៨ មានគេការរាយការណ៍មក​ថា​ IU បានទិញអគារមួយកន្លែង​នៅ Gwacheon ក្នុងតម្លៃប្រមាណ ៤ លានដុល្លារ​។

រូបភាពពី TMI News
រូបភាពពី TMI News

ហើយនៅ​ឆ្នាំដដែលនេះ ស្រីស្រស់សម្រស់បានរូបនេះ ក៏សម្រេចចិត្តទិញផ្ទះ​មួយកន្លែង​ទៀត​ ​សម្រាប់​គ្រួសារ​របស់នាង​ ជាមួយ​​តម្លៃប្រមាណ ២.៦១ លានដុល្លារ​។

រូបភាពពី TMI News
រូបភាពពី TMI News

លើសពីនេះទៅ  TMI News ក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន IU ក៏បានក្លាយម្ចាស់អចលនទ្រព្យតម្លៃរាប់លានដុល្លារ ដោយបានទិញអគារ Apartment មួយកន្លែង​នៅ Cheongdam-Dong ដែល​មានតម្លៃប្រមាណ ១១.៣ លានដុល្លារ ហើយ​ទិញ​ដោយលុយសុទ្ធ​ទៀតផង៕

រូបភាពពី TMI News
រូបភាពពី TMI News
IU
IU

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

សេចក្ដីបញ្ជាក់របស់ TMI News

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T