អ្នកវិទ្យាសាស្ត្រប្លែកចិត្ត ពេលឃើញសេកទាំងនេះបានវិវត្តន៍ អាចបង្រៀនគ្នីគ្នាវា បើកធុងសំរាមរកចំណី

//s9.kh1.co/a8/a84e4d67eede657d666ea87cf12291846d7e7476.jpg
បច្ចេកវិទ្យា

 ២៣-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ប្រភេទបក្សីរបស់អូស្ត្រាលីនេះបានរៀនជំនាញពីគ្នាទៅវិញទៅមក ហើយចេះច្នៃប្រឌិត ដោយអភិវឌ្ឍវិធីផ្សេងៗនៃការបើកធុងសំរាម។

អូស្ត្រាលី៖ កាលពីប៉ុន្មានឆ្នាំមុន អ្នកវិទ្យាសាស្ត្រអូស្ត្រាលីម្នាក់ឈ្មោះ Richard Major បានយកវីដេអូនៃសត្វសេក cockatoo ក្នុងទីក្រុងស៊ីដនី ដែលអាចបើកគំរបធុងសំរាមបិទជិត ជាមួយចំពុះនិងជើងរបស់វា ដើម្បីរកចំណីនៅខាងក្នុង ទៅសិក្សាជាមួយអ្នកស្រាវជ្រាវផ្សេងទៀត។ យោងតាមការសិក្សាបានឲ្យដឹងថា វាមាន៥ដំណាក់កាល សម្រាប់បក្សីបើកគំរបធុងសំរាម។ បក្សីត្រូវគាស់បង្ហើបគំរបដោយចំពុះ បង្វិលករបស់វាទៅចំហៀងនិងលោតលើគែមធុងសំរាម ទប់គំរបឲ្យនៅហើបដោយចំពុះឬជើង ដើរតាមគែម ហើយទីបំផុតគ្រលាស់គំរបឲ្យបើក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកវិទ្យាសាស្ត្របានចេញផ្សាយការរកឃើញរបស់ពួកគាត់ នៅក្នុងទិនានុប្បវត្តិ Science ដែលបានបង្ហាញពី ប្រភេទបក្សីរបស់អូស្ត្រាលីនេះបានរៀនជំនាញពីគ្នាទៅវិញទៅមក ហើយចេះច្នៃប្រឌិត ដោយអភិវឌ្ឍវិធីផ្សេងៗនៃការបើកធុងសំរាម។ វាជាការពិបាក ក្នុងការបង្ហាញការវិវត្តន៍នៃអាកប្បកិរិយាថ្មីរបស់សត្វ ដោយហេតុផលពីរយ៉ាង។ ដំបូង វាពិបាកក្នុងការរកឃើញអាកប្បកិរិយា នៅពេលវាចាប់ផ្ដើមឡើងដំបូង ព្រោះវាជារឿងកម្រ មុនពេលរាលដាលកាន់តែច្រើន។ ទីពីរ បើចំនួនពីរនៅក្នុងទីតាំងផ្សេងគ្នា ការអនុវត្តឥរិយាបថក៏ខុសគ្នា គេពិបាកក្នុងការប្រាប់ពីភាពខុសគ្នា រវាងសត្វខ្លួនឯងផ្ទាល់ឬបរិស្ថានរបស់ពួកវា។

សត្វសេក cockatoo បើកគំរបធុងសំរាម
សត្វសេក cockatoo បើកគំរបធុងសំរាម

ប្រទេសមួយនេះបានប្រើប្រាស់ធុងសំរាមសាធារណៈ ដែលមានលក្ខណៈស្ដង់ដាដូចៗគ្នា ហើយសត្វសេក cockatoo រស់នៅក្នុងទីក្រុងធំបំផុតមួយរបស់អូស្ត្រាលី មានន័យថាប្រជាជនរាប់លាននាក់ អាចជួយសង្កេតមើលអាកប្បកិរិយារបស់ពួកវា។ ក្រុមអ្នកស្រាវជ្រាវបានបើកការស្ទង់មតិតាមអ៊ីនធឺណេត ដោយសួរអ្នករស់នៅក្នុងទីក្រុងស៊ីដនី ថាតើពួកគេបានឃើញសត្វសេក cockatoo បើកគំរបធុងសំរាម រកអាហារដែរឬទេ។

មុនឆ្នាំ២០១៨ អាកប្បកិរិយាបែបនេះត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ជាយក្រុងចំនួន៣ប៉ុណ្ណោះ ប៉ុន្តែនៅចុងឆ្នាំ២០១៩ ចំនួននេះបានកើនឡើងដល់តំបន់ជាយក្រុងចំនួន៤៤។ ឥរិយាបថនេះបានរាលដាល ក្នុងចំណោមសត្វក្បែរខាង។ នេះបង្ហាញថា ឥរិយាបថថ្មីមិនបានលេចចេញដោយចៃដន្យទេ។ លទ្ធផលទាំងនេះបង្ហាញថា សត្វនេះពិតជាបានរៀន ពីឥរិយាបថពីសត្វសេក cockatoo ដទៃទៀត នៅក្នុងតំបន់ក្បែរនោះ។ ហើយមិនមែនសត្វបក្សីទាំងអស់ បើកធុងសំរាមតាមរបៀបដូចគ្នានោះទេ៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T