ព្រះអើយ គ្រាន់កាបូប Hermès របស់ Cardi B គរដូចភ្នំ បើមិនប្រាប់ស្មានក្នុងហាង

//s9.kh1.co/09/090217d6cecc66ff4fb2ec020cf6070169fd9521.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ញាក់សាច់ មិនប្រាប់ស្មានថាជាផ្សារទំនើបដាក់លក់ពេលឃើញកាបូប Cardi B ដាក់តំរៀបគ្នាបែបនេះ។

បរទេស៖ ជាការពិតណាស់ ដូចប្រិយមិត្តបានដឹងស្រាប់មកហើយថា ជីវិតដ៏សម្បូរបែប របស់តារាចម្រៀងរ៉េបអាមេរិក Cardi B តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង មិនថាជីវិតដ៏ស៊ីវីល័យ ក៏ដូចជាការតែងខ្លួនបែបប្លែកៗរបស់នាង ត្រូវបានជាទីក្រសែរបស់មហាជនផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងថ្មីៗនេះ Cardi B បានបង្ហោះរូបភាពមួយចំនួននៃម៉ូដកាបូបដៃចុងក្រោយរបស់នាង ដែលជាកាបូបម៉ាក Hermès ដែលមានពណ៌លឿងទុំ ផ្គូរផ្គងជាមួយនឹងសំពត់តឹងស្បែកMugler leather។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល Cardi Bក៏ បានចែករំលែករូបភាពនៃឈុតកាបូបរបស់នាងដែលដាក់តំរៀបគ្នាផងដែរ។ ដោយ ការប្រមូលផ្ដុំកាបូបម៉ាក Hermès មានម៉ូដែល Birkin ចំនួន ២៦ពណ៌និងទំហំខុសៗគ្នាដែលត្រូវបានរៀបចំជិតគ្នាមើលទៅសឹងតែគិតថាជាកន្លែងគេដាក់លក់ទៅហើយ។

គួរបញ្ជាក់ផងដែរថា ​តម្លៃសរុបនៃការប្រមូលកាបូប Hermès របស់Cardi B ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាងកន្លះលានដុល្លារ។ ពោល វាជាកាបូបស្បែកស្តង់ដារមួយដែលមានតម្លៃខ្ពស់ហើយជាផលិតផលមានកំណត់៕

សូមទស្សនារូបភាពខាងក្រោម៖

Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B
Cardi B

ប្រភព៖ zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T