ប្រទេសចិនបដិសេធ ផែនការរបស់អង្គការសុខភាពពិភពលោក សម្រាប់ការស៊ើបអង្កេតប្រភពដើមវីរុសកូវីដ-១៩ ដំណាក់កាលទី២

//s9.kh1.co/b5/b5ae1987641211aac95e00591c3948e72774427f.jpg
សង្គម

 ២៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបាននិយាយថា វាមិនទំនងជាវីរុសបានចេញពីមន្ទីពិសោធន៍ចិនទេ ប៉ុន្តែទ្រឹស្ដីនេះនៅតែមាន។

ចិន៖ ប្រទេសចិនបានច្រានចោលដំណាក់កាលបន្ទាប់ នៃផែនការរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការស៊ើបអង្កេតពីប្រភពដើមនៃការឆ្លងរាលដាលជាសកលនៃវីរុសកូរ៉ូណា។ WHO ចង់ពិនិត្យបញ្ជាក់មន្ទីរពិសោធន៍នៅក្នុងតំបន់ ដែលវីរុសត្រូវបានគេកំណត់ជាលើកដំបូង។ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបាននិយាយថា វាមិនទំនងជាវីរុសបានចេញពីមន្ទីពិសោធន៍ចិនទេ ប៉ុន្តែទ្រឹស្ដីនេះនៅតែមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមខែនេះ ដុកទ័រ Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានលើកឡើង ពីលក្ខខណ្ឌនៃដំណាក់កាលបន្ទាប់នៃការស៊ើបអង្កេត។ នេះរួមបញ្ចូលទាំងការមើលស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រជាក់លាក់។ ឥឡូវនេះ លោកបានអំពាវនាវដល់ប្រទេសចិន ឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត អំពីការផ្ទុះឡើងនៃវីរុសដំណាក់កាលដំបូង។ លោកបានទទូចដល់ទីក្រុងប៉េកាំង ឲ្យមានតម្លាភាព បើកចំហ និងសហប្រតិបត្តិការជាមួយអ្នកស៊ើបអង្កេត និងផ្ដល់ទិន្នន័យឆៅនៃអ្នកជំងឺ ដែលមិនបានចែកចាយក្នុងការស៊ើបអង្កេតដំបូង។

លោក Zeng Yixin
លោក Zeng Yixin

ថ្លែងនៅក្នុងសន្និសីទកាសែតមូយ កាលពីថ្ងៃព្រហស្បតិ៍ លោក Zeng Yixin ជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសំណើរបស់អង្គការសុខភាពពិភពលោក​ ពីព្រោះវាផ្ដោតលើការបំពានលើពិធីសារនៃមន្ទីរពិសោធន៍របស់ប្រទេសចិន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដី លោក Zeng បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា អង្គការសុខភាពពិភពលោកនឹងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ នូវការពិចារណានិងសំណូមពររបស់អ្នកជំនាញចិន និងចាត់ទុកការតាមដានរកប្រភពដើមនៃវីរុសកូវីដ-១៩ ជាបញ្ហាវិទ្យាសាស្ត្រ និងបំបាត់ការជ្រៀតជ្រែកផ្នែកនយោបាយ»។

លោក Yuan Zhiming ប្រធានមន្ទីរពិសោធន៍ National Biosafety Laboratory នៅវិទ្យាស្ថាន Wuhan Institute of Virology ក៏បានបង្ហាញវត្តមាននៅក្នុងសន្និសីទកាសែតនេះដែរ។ លោកបាននិយាយថា វីរុសនេះមានប្រភពដើមពីធម្មជាតិ ហើយមិនមានការលេចធ្លាយវីរុស ឬការឆ្លងមេរោគបុគ្គលិកណាម្នាក់បានកើតឡើង នៅទីតាំងនោះទេ តាំងពីវាបើកដំណើរការក្នុងឆ្នាំ២០១៨៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T