អ្នកយកព័ត៌មានទូរទស្សន៍ ត្រូវគេបញ្ឈប់ពីការងារ ក្រោយពីតាមទាន់ឱនយកដីលាបមុខ មុនពេលរាយការណ៍ (មានវីដេអូ)

//s9.kh1.co/30/3059cfba509ca17539095290d7dfd19b84a79a69.jpg
សង្គម

 ២៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកយកព័ត៌មានម្នាក់ បានធ្វើពុតថា ខ្លួនផ្ទាល់បានចូលរួមកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្អាតទីក្រុងឡើងវិញ បន្ទាប់ពីមានទឹកជំនន់ធ្ងន់ធ្ងរវាយប្រហារ។

អាល្លីម៉ង់៖ អ្នកយកព័ត៌មានទូរទស្សន៍អាលីម៉្លង់ម្នាក់ ត្រូវបានខាងក្រុមហ៊ុនបញ្ឈប់ពីការងារ ក្រោយពីបែកធ្លាយវីដេអូឃ្លីបខ្លីមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព បានយកដីលាបមុខរបស់ខ្លួន មុនពេលធ្វើបទរាយការណ៍តាមទូរទស្សន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Suanna Chlen អាយុ៣៩ឆ្នាំ បានធ្វើពុតថា រូបអ្នកស្រីផ្ទាល់បានចូលរួមកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្អាតទីក្រុងឡើងវិញ បន្ទាប់ពីមានទឹកជំនន់ធ្ងន់ធ្ងរវាយប្រហារ ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់១២៨នាក់ ស្លាប់បាត់បង់ជីវិត។

ជាក់ស្ដែងតាម​រយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា អ្នកស្រីបានឱនខ្លួនចុះ និងយកដីសើមៗមកលាបលើខោអាវ ហើយឱនខ្លួនចុះយកដីម្ដងទៀត ដែលលើកនេះ យកមកលាបមុខម្ដង មុខពេលបែរក្រោយទៅរកក្រុមការងារ។

យ៉ាងណាមិញ ក្រោយពីសម្រេចចិត្តបញ្ឈប់អ្នកស្រី Suanna ខាងក្រុមហ៊ុនបាននិយាយដែរថា៖

អ្នកយកព័ត៌មានរបស់យើងគឺធ្វើទង្វើផ្ទុយនឹងគោលការណ៍សារព័ត៌មាន និងបទដ្ឋានផ្ទាល់របស់យើង។ ដូច្នេះយើងបានទុកពេលឲ្យអ្នកស្រីចាកចេញនៅថ្ងៃចន្ទផងដែរ៕

ខាងក្រុមហ៊ុន

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T