យប់នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដោយផ្ទាល់ទៅទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

//s9.kh1.co/d2/d2a7549566c63b0a64848116a437967f5931ed21.jpg
សង្គម

 ២៣-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

យប់នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំង ដោយផ្ទាល់ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

រាជធានីភ្នំពេញ៖ នៅម៉ោង៩យប់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ជំនួយវ៉ាក់សាំងការពារកូវីដ១៩ ប្រភេទ AstraZeneca ពីរដ្ឋាភិបាលជប៉ុន តាមយន្តការ COVAX ចំនួន ៣៣២,០០០ ដូស នឹងដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅព្រលានយន្តដ្ឋានអន្តរជាតិភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯវ៉ាក់សាំងដែលនៅសល់ នឹងដឹកបញ្ជូនមកឆាប់ៗនៅពេលខាងមុខ នៅពេលដែលរៀបចំរួចរាល់ តែមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ឡើយ។ នេះបើតាមបញ្ជាក់ពីមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា។

សូមជម្រាបថា នាវេលាម៉ោង៨ យប់នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា​ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមជាមួយភាគីជប៉ុន មានវត្តមាន ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក​ មិកាមិ ម៉ាសាហ៊ីរ៉ូ អញ្ជើញទៅទទួលវ៉ាក់សាំងនេះ៕

សម្តេចតេជោ ហ៊ុន 
សម្តេចតេជោ ហ៊ុន 
លោកជំទាវ យក់ សម្បត្តិ
លោកជំទាវ យក់ សម្បត្តិ
ទង់ជាតិ កម្ពុជា-ជប៉ុន
ទង់ជាតិ កម្ពុជា-ជប៉ុន
វ៉ាក់សាំង AstraZeneca
វ៉ាក់សាំង AstraZeneca
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T