ទប់សើចមិនចង់បាន ក្រោយឃើញរូបរបស់តារាល្បីៗទាំងនេះ Edit ទៅជាម៉ាប់ៗបែបនេះ

//s9.kh1.co/0a/0a1a69548072a199d87715f5cb5e2d415d9c3479.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយមានគេយករូបថតតារាប្រុសល្បីៗទាំងនេះទៅកែ ជាម៉ាប់ៗហើយ ស្រាប់តែអ្នកលេងអ៊ីនធើណែតនាំគ្នានិយាយបែបនេះ តែម្តង!

កូរ៉េខាងត្បូង ៖ មនុស្សគ្រប់រូប ចង់ក្លាយជាអ្វីមួយដែលដ៏ល្អបំផុតសម្រាប់ខ្លួនរបស់ខ្លួនគេ ព្រោះមនុស្សជាច្រើនប្រកាន់ខ្ជាប់របបអាហារ មានពាក្យមួយនិយាយក្នុងចំណោមជនជាតិកូរ៉េថា "របបអាហារ គឺជាការវះកាត់ប្លាស្ទិច ដ៏ល្អបំផុត" នៅពេលដែលមើលឃើញរូបរាង របស់មនុស្សផ្លាស់ប្តូរយ៉ាងខ្លាំង នៅពេលពួកគេស្រកទម្ងន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ គណនីហ្វេសប៊ុកមួយ បានបង្ហោះរូបថតពីរបីសន្លឹក ដែលមានចំណងជើងថា “របបអាហារ អាចផ្លាស់ប្តូរជីវិតរបស់អ្នក”  ធ្វើឱ្យអ្នកលេងអ៊ីនធើណែតសើច ហើយការចុះផ្សាយនេះរួមមានរូបថតរបស់តារាប្រុសល្បីៗជាច្រើនរូប ដូចជា So Ji Sub  Hyun Bin  Lee Min Ho  Song Joong Ki  Lee Sang Yup  Park Seo Joon  Jo Jung Suk  Joo Ji Hoon  Gong Yoo និង Lee Je Hoon។   

លើកលែងតែរូបថតទាំងនេះ មានភាពខុសគ្នាបន្តិចបន្តួច ពីអ្វីដែលអ្នកលេងអ៊ីនធើណែតរំពឹងទុក ដោយសារតែរូបថតរបស់តារាល្បីៗទាំងនេះ ត្រូវបានគេយកទៅកែឆ្នៃ ពីរូបភាពដើម ឲ្យទៅជាមានសាច់ម៉ាប់ៗ ស្ទើរតែមើលមិនស្គាល់៕

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

Park Seo Jun និង Joo Ji Hoon
Park Seo Jun និង Joo Ji Hoon
Lee Min Ho និង Song Joong Ki
Lee Min Ho និង Song Joong Ki
Jo Jung Suk និង Lee Sang Yup
Jo Jung Suk និង Lee Sang Yup
Gong Yoo និង Lee Je Hoon
Gong Yoo និង Lee Je Hoon
So Ji Sub និង Hyun Bin
So Ji Sub និង Hyun Bin

  បន្ទាប់ពីបានឃើញរូបថតទាំងនេះ អ្នកលេងអ៊ីនធើណែតបានបញ្ចេញមតិថា ៖

អូហូ! នេះជាមូលហេតុដែលសំខាន់ ក្នុងការបញ្ចុះទម្ងន់។ 

អ្នកលេងអ៊ីនធើណែត

នេះពិតជាអស្ចារ្យណាស់ ពួកគេមើលទៅខុសគ្នាខ្លាំងណាស់។

អ្នកលេងអ៊ីនធើណែត

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T