ទីបំផុត! ក្រុមកាំភ្លើងធំ Arsenal រកបានម្ចាស់អាវលេខ ១០ ថ្មីហើយ

//s9.kh1.co/2c/2cc4e6eab1e7d1d397285e85d029da6d7b73ffe9.jpeg
កីទ្បា

 ២៣-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រុមកាំភ្លើងធំ Arsenal បន្ដកុងត្រាររយៈពេល៥ឆ្នាំ ឲ្យកីឡាករវ័យ២០ឆ្នាំ ​Emile Smith Rowe និងបានផ្ដល់ជូនឲ្យលេខ១០ ដែលធ្លាប់កាន់កាប់ដោយអតីតកីឡាករ Mesut Ozil ផងដែរ។

អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal បានបន្ដកុងត្រារយៈពេល៥ឆ្នាំ ឲ្យកីឡាករវ័យ២០ឆ្នាំ ​Emile Smith Rowe និងបានផ្ដល់ជូនអាវលេខ១០ ដែលធ្លាប់កាន់កាប់ដោយអតីតកីឡាករ Mesut Ozil ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​Smith Rowe  
​Smith Rowe  

​Smith Rowe  បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ នៅពាក់កណ្ដាលរដូវកាល ២០២០/២០២១ ដោយរកគ្រាប់បាល់បាន ៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ចូលទីបាន ៧លើក ​ក្នុងការបង្ហាញខ្លួន ៣៣ប្រកួត ជួយឲ្យក្រុមលោក Mikel Arteta បញ្ចប់រដូវកាលត្រឹមចំណាត់ថ្នាក់ទី ៨ នៃក្របខណ្ឌ Premier League ។

​Smith Rowe  
​Smith Rowe  

លោកគ្រូបង្វឹក Arteta បាននិយាយថា៖

ដូចដែលអ្នកទាំងអស់គ្នាបានឃើញកាលពីរដូវកាលមុន Smith Rowe គឺជាកីឡាករឆ្លាត និងមានសមត្ថភាពខ្ពស់ម្នាក់។ គាត់ជាកីឡាករមុតស្រួច ហើយចក្ខុវិស័យមិនធម្មតារបស់គាត់ បានធ្វើឲ្យគាត់ក្លាយជាកីឡាករសំខាន់សម្រាប់យើង។ អាកប្បកិរិយា និងឆន្ទៈរបស់គាត់ក្នុងរៀនសូត្រពីបាល់ទាត់ ក៏គួរឲ្យចាប់អារម្មណ៍ផងដែរ។

លោកគ្រូបង្វឹក Arteta

លោកបានបន្ដថា៖

ខ្ញុំដឹងថាអ្នកគាំទ្រទាំងអស់នឹងរីករាយជាមួយយើង ដោយសារ Smith Rowe បានប្ដេជ្ញាចិត្ដចំពោះអនាគតរបស់គាត់ សម្រាប់ក្លិប។ ហើយពេលនេះយើងនឹងចាំជួយគាត់ឲ្យមានការអភិវឌ្ឍបន្ថែមទៀត ហើយបានឃើញគាត់ក្លាយជាកីឡាករឆ្នើម ក្នុងក្រុមយុវជនដែលយើងកំពុងអភិវឌ្ឍ។

លោកគ្រូបង្វឹក Arteta
​Smith Rowe  
​Smith Rowe  

គួរឲ្យដឹងថា ក្រុម Arsenal ក៏បានច្រានចោលសំណើពីក្រុម Aston Villa ដែលចង់បាន Smith Rowe នៅក្នុងរដូវក្ដៅនេះផងដែរ៕

ប្រភពdailypost

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T