ពូកែប៉ុណ្ណឹងហើយ Jungkook នៅតែនិយាយថាខ្លួនឯងខ្វះខាតត្រង់ចំណុចនេះទៀត!

//s9.kh1.co/f9/f9ae84eb8cca116ff76151de007ff64df1cd5004.jpg
យុវវ័យ

 ២៣-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះជាមានឈ្មោះជា Golden Maknae សំណព្វចិត្តហ្វេនពូកែគ្រប់បែបយ៉ាងមែន តែ Jungkook សមាជិកកូនពៅរបស់ BTS នៅតែនិយាយថាខ្លួនឯងផ្ទាល់នៅមានចំណុចខ្វះខាតទៀត!

កូរ៉េខាងត្បូង ៖ នៅក្នុងបទសម្ភាសន៍របស់កម្មវិធី The Tonight Show Starring Jimmy Fallon ក្រុម BTS បានបង្ហាញវត្តមានពិសេសជាមួយបទសម្ភាសន៍ទាក់ទងនឹងរឿងតន្ត្រីរបស់ពួកគេ ហើយម្ចាស់កម្មវិធីលោក Jimmy Fallon ក៏បាននិយាយដល់សមត្ថភាពរបស់សមាជិកកូនពៅ Jungkook បែបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jungkook
Jungkook

ជាមួយគ្នានេះដែរ Jimmy Fallon បានលើកឡើងថា ៖

Jungkook អ្នកត្រូវបានគេស្គាល់ថាពូកែគ្រប់យ៉ាង។ នេះគឺជាពាក្យចចាមអារ៉ាមដែលថា​​អ្នកពូកែច្រៀង អ្នកពូកែរាំ អ្នកពូកែខាងសម្ដែង វីដេអូ លេងហ្គេម ... ​​តើមានអ្វីដែលអ្នកមិនល្អទេ?

Jimmy Fallon
Jimmy Fallon
Jimmy Fallon

ទោះបីជាមានការអះអាងយ៉ាងណាក៏ដោយ Jungkook បានបដិសេធ ហើយបានបង្ហាញថាវាមិនមែនជាការពិតទេ ដែលថាលោកពូកែ ធ្វើបានគ្រប់យ៉ាងទាំងអស់នោះ។

Jungkook
Jungkook

នៅមានរឿងជាច្រើនដែលខ្ញុំនៅតែធ្វើមិនបានល្អនៅឡើយ ... វាជាបញ្ហាទាក់ទងទៅនឹងការផ្តោតអារម្មណ៍របស់ខ្ញុំផ្ទាល់។ គឺថាក្រៅពីអ្វីដែលខ្ញុំចូលចិត្តហើយ ខ្ញុំមិនអាចផ្តោតអារម្មណ៍ទៅលើអ្វីដែលខ្ញុំមិនចូលចិត្តនោះទេ។

Jungkook
Jungkook ក្នុងបទសម្ភាសន៍
Jungkook ក្នុងបទសម្ភាសន៍

តែនេះក៏មិនអាចចាត់ទុកថា ជាចំណុចអវិជ្ជមានដែរ ទោះជាយ៉ាងណាក៏ដោយ ក្នុងចិត្តរបស់ ARMY ទូទាំងសាកលលោក គឺពួកគេនៅតែចាត់ទុកថា Jungkook គឺជា Idol ដែលពូកែបំផុត និងអស្ចារ្យជានិច្ច។ លោកពិតជាសាកសមបំផុតហើយក្នុងនាមជា Golden Maknae និងជាសំណព្វចិត្តបងៗរួមក្រុម៕

Jungkook
Jungkook

ប្រភព ៖ Kstarlive         

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T