ម៉ាក់ៗរឹងមាំ! Angelina Jolie ក្លាហានបន្តប្តឹងទាមទារសិទ្ធិចិញ្ចឹមកូនតែម្នាក់ឯង ហើយឆ្លៀតនាំកូនៗដើរលេងទៀត

//s9.kh1.co/1c/1ce61b7b0ce4f5e9374b724ab30cf563f7095eb8.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទុករឿងប្ដឹងមួយឡែក ពេលនេះ Angelina បន្តផ្តល់ភាពកក់ក្តៅឲ្យកូនៗដោយធ្វើដំណើរកម្សាន្តជាហូរហែ។

បរទេស៖ ជាការពិតណាស់ កាលពីមួយអាទិត្យកន្លងទៅលោកស្រី Angelina Jolie បានបន្តប្តឹងទាមទារសិទ្ធិក្នុងការចិញ្ចឹមកូនតែម្នាក់ឯង ដោយតារាស្រីរូបនេះជឿជាក់ថាកូនៗនឹងនៅខាងនាងជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានបន្តប្តឹងទៅលើរឿងរ៉ាវនេះហើយ ពេលនេះ Angelina Jolie និងកូនៗត្រូវបានគេប្រទះឃើញ ទៅដើរទិញឥវ៉ាន់និងដើរលេងកម្សាន្តនៅទីក្រុងប៉ារីស នាថ្ងៃទី ២២ ខែកក្កដា។ ក្នុងនោះផងដែរ Angelina Jolie ស្លៀកអាវយឺតរួមបញ្ចូលគ្នាជាមួយខោដែលមានចង្កេះខ្ពស់ឆើតឆាយខណៈពេលដើរទិញឥវ៉ាន់ជាមួយកូនៗ របស់នាងនៅប៉ារីស។

ជាមួយគ្នានេះដែរ ម្តាយនិងកូនស្រីត្រូវបានគេប្រទះឃើញ បានទៅហាងលក់សំលៀកបំពាក់មួយហើយឈប់ទិញ ហាងលក់ទឹកអប់ Guerlain កន្លែងដែលAngelina បានឈរជើងអស់រយៈពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រួសារទាំងមូលតែងតែពាក់ម៉ាសដើម្បីការពារជំងឺឆ្លងផងដែរ។ ជាម្ដាយម្នាក់ Angelina បាននាំកូនៗ របស់នាងទៅកន្លែងជាច្រើនបន្ទាប់ពីការរីករាលដាល Covid-19 បានបន្ធូរភាពតានតឹងនៅអាមេរិកនិងអឺរ៉ុប។ កាលពីខែមុននាងនិងកូន ៦ នាក់បានទៅញូវយ៉ករយៈពេលមួយសប្តាហ៍ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  

ប្រភព៖ ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T