ដឹងតែកប់ទៀតហើយ ថ្ងៃនេះ BTS នឹងបញ្ចេញបទ Permission to dance R&B Remix Version!

//s9.kh1.co/ab/ab85fb82b7cc009f035c09516f01ddba75800980.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ផលិតកម្ម Big Hit Music បានប្រកាសកាលពីយប់មិញនេះថា បទ Permission to dance និងបញ្ចេញ R&B Remix Version ជាការអគុណអ្នកគាំទ្រ

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២៣ ខែកក្កដា នៅពាក់កណ្តាលអធ្រាត្រនេះ ផលិតកម្ម Big Hit Music បានប្រកាសនៅលើកម្មវិធី Weverse ថា នឹងមាន R&B remix សម្រាប់បទ «Permission to dance»។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ R&B Remix Version ត្រូវបានពិពណ៌នាថា ជាបទចម្រៀងដែលមានភាពប្លែក ពីឆ្នាំ ១៩៩០ ដែលមានសម្លេងតិចបំផុត នឹងធ្វើឲ្យអ្នកផ្តោតការយកចិត្តទុកដាក់ លើសម្លេងរបស់វាតែមួយមុខប៉ុណ្ណោះ។

BTS
BTS

គួររំលឹកផងដែរថា បទ «Permission to dance» ពេលថ្មីៗនេះ បានបង្កើតប្រវត្តិសាស្រ្តសម្រាប់ក្រុម BTS នៅពេលដែលវាបានវ៉ាដាច់ បទ «Butter» សម្រាប់ទីតាំងលេខ ១ នៅលើតារាង Billboard Hot ១០០ របស់បទចម្រៀងនេះ ដែលបានធ្វើឲ្យមានព្រឹត្តិការនេះ កាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរ បទ «Permission to dance»R&B Remix នេះនឹងត្រូវចេញនៅថ្ងៃទី ២៣ ខែកក្កដាវេលាម៉ោង ១ រសៀលនៅប្រទេសកូរ៉េ៕

BTS
BTS

ប្រភព : Soompi

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T