ទូរទឹកកកក្រោមដី មិនប្រើអគ្គិសនី ដែលស័ក្ដិសមបំផុតសម្រាប់ពលរដ្ឋអង់គ្លេស ក្នុងរដូវក្ដៅនេះ (មានវីដេអូ)

//s9.kh1.co/f9/f92dbf9abc909f795f4d14c7370977a403973ffb.jpg
សង្គម

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ ក្រុមហ៊ុន Dutch បានដាក់លក់ទូរទឹកកកមួយប្រភេទ ដែលដាក់ក្រោមដី និងមិនចាំបាច់ប្រើប្រាស់អគ្គិសនីឡើយ ហើយនេះជាគំនិតច្នៃប្រឌិតថ្មីមួយ សម្រាប់ប្រជាពលរដ្ឋអង់គ្លេស ក្នុងរដូវក្ដៅ។

អង់គ្លេស៖ ថ្មីៗនេះ ក្រុមហ៊ុន Dutch បានដាក់លក់ទូរទឹកកកមួយប្រភេទ ដែលដាក់ក្រោមដី និងមិនចាំបាច់ប្រើប្រាស់អគ្គិសនីឡើយ ហើយនេះជាគំនិតច្នៃប្រឌិតថ្មីមួយ សម្រាប់ប្រជាពលរដ្ឋអង់គ្លេស ក្នុងរដូវក្ដៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទូរទឹកកកនេះ ផលិតចេញពីជ័រធន់ល្អ ដែលមានចំណុះ៣,០០០លីត្រ និងអាចផ្ទុកបរិមាណអាហារដូចទូរទឹកកកទំហំរហូតដល់ទៅ២០គ្រួសារ។ ហើយអាចរក្សាសីតុណ្ហភាពត្រជាក់ល្មម នៅសីតុណ្ហភាពពី១០អង្សារសេ ទៅ១២អង្សារសេពេញមួយឆ្នាំ និងមនុស្សពីរនាក់អាចចូលទៅខាងក្នុងបានផងដែរ។

វាមានបំពង់ខ្យល់ដែលដើរដោយថាមពលថ្ម អាចជួយបណ្ដេញនូវខ្យល់ក្ដៅចេញតាមច្រកចេញ និងស្រូបយកខ្យល់ត្រជាក់ចូលទៅម្ហូបអាហារ និងគ្រឿងកំប៉ុងផ្សេងទៀតមិនឲ្យខូចខាត ហើយនៅខាងក្នុងមានធ្នើរចំនួនបួន ដែលព័ទ្ធជុំវិញតែម្ដង។

យ៉ាងណាមិញ បើនិយាយពីតម្លៃវិញមិនមែនថោកឡើយ ដែលក្នុងមួយទូរទឹកកក មានតម្លៃចំនួន១៥,០០០ផោន ឯណោះ (ប្រមាណ២០,៦៥០ដុល្លារអាមេរិក)៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Daily Mail / Mirror 

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T