មិនធ្លាប់មាន! ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងចំនួនដ៏ច្រើនបំផុត

//s9.kh1.co/cd/cd55b50ff1e8a1f06ff0bc980abf1d2d84e52267.jpg
សង្គម

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុនមក ប្រទេសក្នុងតំបន់អាស៊ានមួយនេះ មានអ្នកស្លាប់សរុប ៣,​៧១៧នាក់ ​ជាសះស្បើយ ​២៩២,៧២៦នាក់ និងឆ្លង ៤៦៧,៧០៧​នាក់

បាងកក៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ថៃមានអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ រហូតដល់ ១១៤នាក់ ​រួមទាំងករណីឆ្លងថ្មី ១៤,៥៧៥នាក់។ នេះបើយោងតាមប្រភពព័ត៌មាន Bangkok Post។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​បុគ្គលិកសុខាភិបាល បាញ់អាល់កុល
​បុគ្គលិកសុខាភិបាល បាញ់អាល់កុល

ក្នុងចំណោម អ្នកឆ្លងថ្មីទាំង​ ​១៤,៥៧៥នាក់ គឺមាន ១,០៧២នាក់ ជាអ្នកទោសពន្ធនាគារ។​ ហើយនៅថ្ងៃដដែល មានអ្នកជំងឺកូវីដ១៩ ចំនួន ៧,៧៧៥នាក់ ​បានជាសះស្បើយ និងត្រូវបាន​អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរឱ្យដឹងដែរថា ​ គិតមកទល់ពេលបច្ចុប្បន្ន ប្រទេសក្នុងតំបន់អាស៊ានមួយនេះ មានអ្នកស្លាប់សរុប ៣,​៨១១នាក់ ​ជាសះស្បើយ ​៣២០,១៥២នាក់ និងឆ្លង ៤៦៧,៧០៧​នាក់៕

កម្មករកំពុងរង់ចាំការធ្វើតេស្ត​កូវីដ១៩ នៅឯសហគមន៍ពលករចំណាកស្រុក
កម្មករកំពុងរង់ចាំការធ្វើតេស្ត​កូវីដ១៩ នៅឯសហគមន៍ពលករចំណាកស្រុក
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T