អស់ជម្រើស! Chelsea អាចនឹងតម្លើងយុវជនរបស់ខ្លួនរូបនេះមកឈុតធំ ប្រសិនបើនាំចូលខ្សែប្រយុទ្ធថ្មីអត់បាន

//s9.kh1.co/e3/e37a4e7c08366600bf0f13ec7bb00fed8ae221a8.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Chelsea អាចនឹងតម្លើងយុវជន Armando Broja មកឈុតធំ ប្រសិនបើនាំចូលខ្សែប្រយុទ្ធថ្មីអត់បាន

បរទេស៖ យុវជនរបស់ Chelsea កីឡាករ Armando Broja អាចនឹងត្រូវតម្លើងមកកាន់ក្រុមឈុតធំជាលើកដំបូងនៅក្នុងរដូវកាលនេះ ប្រសិនបើក្លិបដែលមានមូលដ្ឋាននៅភាគខាងលិចនៃទីក្រុង ឡុងស៍ បរាជ័យក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Armando Broja
Armando Broja

ជាការពិតណាស់ អ្នកចាត់ការលោក Thomas Tuchel បានកំណត់គោលដៅធំក្នុងការឈ្នះពាន Premier League ឱ្យ Chelsea, ប៉ុន្តែមកដល់ពេលនេះហើយ ក្លិបនៅពុំទាន់អាចចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមណាម្នាក់បាននៅឡើយទេ។

Armando Broja
Armando Broja

តួយ៉ាង ក្រុម តោខៀវ ត្រូវបានក្លិប Borussia Dortmund បដិសេធម្តងហើយម្តងទៀតជុំវិញការចង់បានកីឡាករ Erling Haaland ក្នុងនោះក្លិបយក្សរបស់ អាល្លឺម៉ង់ ក៏បានបញ្ជាក់ថា ពួកគេនឹងមិនអនុញ្ញាតឱ្យខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស ចាកចេញនោះទេ ទោះបីជាពួកគេហ៊ានផ្តល់តម្លៃផ្ទេររហូតដល់ ១៥០ លានផោន ឬស្មើនឹង (២០៦ លានដុល្លាអាមេរិក) ក៏ដោយ។

Erling Haaland
Erling Haaland

ក្រៅពីនេះ Chelsea ក៏មានជម្រើសផ្សេងទៀតដែរ ដោយបច្ចុប្បន្នពួកគេកំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Bayern Munich កីឡាករ Robert Lewandowski  ប៉ុន្តែតាមការមើលឃើញវាក៏មានការពិបាកផងដែរ ព្រោះថាខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ មានវ័យ ៣៣ ឆ្នាំទៅហើយ ម្យ៉ាងទៀតក្រុមតោខៀវត្រូវចំណាយថ្លៃផ្ទេររហូតដល់ ៥០ លានផោន ឬស្មើនឹង (៦៩ លានដុល្លាអាមេរិក) ឯណោះបើចង់បានរូបគេ។

Robert Lewandowski
Robert Lewandowski

យោងតាមការអះអាងរបស់គេហទំព័រ Goal បានឱ្យដឹងថា Chelsea រដូវក្តៅនេះនឹងមិនអាចចុះកុងត្រាយកខ្សែប្រយុទ្ធថ្មីបានទេ ដូច្នេះជម្រើសចុងក្រោយពួកគេត្រូវតែមើលកីឡាករថ្នាលរបស់ខ្លួនវិញម្តង, ក្នុងនោះខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ Broja កំពុងនាំមុខគេដែលនឹងអាចតម្លើងមកកាន់ឈុតធំ ស្របពេលជាមួយគ្នានេះរូបគេត្រូវបានក្រុមតោខៀវដាក់ឱ្យក្លិប Vitesse ខ្ចីជើងច្រើនរដូវកាលមកហើយ៕

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T