អីយ៉ាស់! ខ្សែប្រយុទ្ធនៅ Bundesliga រូបនេះចាប់អារម្មណ៍ចង់ផ្លាស់មកលេងនៅ Chelsea

//s9.kh1.co/10/10f27b1e24e7140da3435ec64535b4d3379efbf5.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Lewandowski ចង់ផ្ទេរមកលេងនៅ Chelsea

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធ Robert Lewandowski ចាប់អារម្មណ៍ចង់ផ្ទេរមកលេងនៅទឹកដី Stamford Bridge បន្ទាប់ពីភ្នាក់ងាររបស់គេបានចរចាជាមួយខាងតំណាងរបស់ក្លិប Chelsea ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

Chelsea បានដាក់គោលដៅចង់បាន Lewandowski បើសិនទិញយកខ្សែប្រយុទ្ធ Erling Haaland មិនបានហើយយោងតាមសារព័ត៌មាន Bild រាយការណ៍ដោយអ្នកកាសែតឈ្មោះ Ronan Murphy គឺ Chelsea បានបើកការចរចាជាមួយភ្នាក់របស់ Lewandowski គឺលោក Pini Zahavi ហើយ។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

SunSport បានបង្ហើបឲ្យដឹងថា ក្លិបម្ចាស់ពាន UCL រដូវកាលមុននេះបានដាក់សំណើទឹកប្រាក់ខ្ទង់៥០លានផោន(ស្មើនឹងប្រមាណ ៦៨.៦លានដុល្លារ) ដើម្បីទិញយកកីឡាករវ័យ៣២ឆ្នាំនេះពី Bayern Munich ។

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

ប៉ុន្តែក្លិបយក្សនៅអាល្លឺម៉ង់មួយនេះមិនចង់លក់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះឡើយដោយគ្រោងនឹងស្នើកុងត្រាថ្មីដល់រូបគេទៀតផងខណៈដែល Robert Lewandowski នៅសល់កុងត្រាពីរឆ្នាំទៀតឯណោះ៕

ខ្សែប្រយុទ្ធ Robert Lewandowski
ខ្សែប្រយុទ្ធ Robert Lewandowski

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T