ចៀវៃ ត្រូវគេរិះគន់ព្រាតរឿងមិនបរិច្ចាគជំនួយដល់ប្រទេសចិនករណីទឹកជំនន់

//s9.kh1.co/25/2565b859e8a99689c190f2ffdda43de46be516c0.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីបានបង្ហាញសម្រស់ដ៏ស្រស់ស្អាតវ័យក្មេង ពីតារាស្រី​ Ruby Lin នៅលើបណ្ដាញសង្គម រូបនាងបែរជាទទួលរងនូវការរិះគន់ពីសំណាក់អ្នកគាំទ្រថា មិនមានឈ្មោះនៅក្នុងបញ្ជីសិល្បករដែលបានបរិច្ចាគជួយ ចំពោះករណីទឹកជំនន់នៅក្នុងប្រទេសចិន

តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Ruby Lin ហៅ ចៀវៃ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលនាង បានបង្ហោះរូបថតរបស់ខ្លួន បង្ហាញពីសម្រស់យ៉ាងស្រស់សោភា និងមើលទៅពិតមានភាពវ័យក្មេង ក្នុងអាយុ ៤៥ ឆ្នាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះរូបភាពដ៏ទាក់ទាញពីតារាស្រីរូបនេះ បានធ្វើឲ្យមនុស្សជាច្រើនគិតថា នឹងទទួលបានការសរសើរជាច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម ចំពោះសម្រស់របស់នាង ប៉ុន្តែបែរជាមានរឿងនឹកស្មានមិនដល់ ទៅលើតារាស្រីរូបនេះ ដោយនាងបានទទួលនូវការរិះគន់ រាប់មិនអស់ពីសំណាក់អ្នកគាំទ្រទៅវិញ។ 

នៅក្នុងនោះដែរ មនុស្សជាច្រើនបានរិះគន់ថា Ruby Lin និងស្វាមី ដែលមិនមានឈ្មោះនៅក្នុងបញ្ជីសិល្បករដែលបានបរិច្ចាគជួយ ចំពោះករណីទឹកជំនន់ដ៏គួរឱ្យភ័យខ្លាចនៅខេត្ត Henan (ប្រទេសចិន) ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនជាច្រើន រួមទាំងទ្រព្យសម្បត្តិរបស់ពួកគេ។

យ៉ាងណាមិញ នេះមិនមែនជាលើកទី ១ ទេនោះ ដែលតារាស្រីរូបនេះបានជាប់ទាក់ទងនឹងបញ្ហាសប្បុរសធម៌។ ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះគឺ កាលពីមុន នាងនិងស្វាមី ក៏ត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីសប្បុរសធម៌មួយ ប៉ុន្តែអ្នកទាំងពីរ មិនបានបរិច្ចាគថវិកាអ្វីទាំងអស់ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T