BigHit បញ្ជាក់ច្បាស់ហើយថាបទ Butter របស់ BTS មិនមានជាប់ពាក់ព័ន្ធបញ្ហាកម្មសិទ្ធិបញ្ញាទេ!

//s9.kh1.co/88/883d6e15cb72c10e20b070eb656bee9e52e0ae54.jpg
យុវវ័យ

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយលេចលឺថាបទ Butter របស់ BTS មានជាប់ពាក់ព័ន្ធនឹងបទចម្រៀងមួយ ពេលនេះក្រុមហ៊ុន Big Hit Music បានបញ្ជាក់ច្បាស់ៗហើយថាចម្រៀងនេះ មិនមានចម្លងកម្មសិទ្ធបញ្ញាទេ!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះមានការគេផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមអ៊ីនធើណែត ដោយលើកឡើងថា ផ្នែកមួយនៃបទ Butter របស់ក្រុម BTS មានបទភ្លេង Melody ស្រដៀងគ្នាទៅនឹងផ្នែកមួយនៃបទចម្រៀង You Got Me Down របស់ Luca Debonaire ដែលចេញផ្សាយកាលពីឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS 
BTS 

ដោយឡែក Luca Debonaire បានចែករំលែកតាមរយៈបណ្តាញសង្គមរបស់ខ្លួនថា កាលពី ២០១៩ បានទិញ Topline ពី Sebastian Garcia ដែលក៏ត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធបទ Butter ផងដែរ ដូច្នេះក៏កើតមានជាសំណួរអំពីបញ្ហាសិទ្ធិអ្នកនិពន្ធដែលមានសក្តានុពលជាមួយអ្នកនិពន្ធចម្រៀងរបស់ Sebastian Garcia ដែលមានវគ្គ Topline ប្រើក្នុងចម្រៀង ២បទផ្សេងគ្នា។

BTS 
BTS 

បន្ទាប់ពីមានការលើកឡើងបែបនេះ ខាង Big Hit Music បានចេញសេចក្តីថ្លែងការណ៍ថា ៖

គ្រប់យ៉ាង វាត្រូវបានបញ្ជាក់ថាមិនមានបញ្ហាពាក់ព័ន្ធនឹងការរក្សាសិទ្ធិទាក់ទងនឹងបទ Butter ទេ។ វាជាបទចម្រៀងដែលត្រូវបានបញ្ចប់ និងចេញផ្សាយបន្ទាប់ពីឆ្លងកាត់ដំណើរការនៃការបញ្ជាក់ជាមួយអ្នកនិពន្ធទាំងអស់ហើយថា មិនមានបញ្ហាអ្វីជាមួយបទចម្រៀងនោះទេ។ ហើយបច្ចុប្បន្នក៏មិនមានបញ្ហាទាក់ទងនឹងបញ្ហាកម្មសិទ្ធិបញ្ញារបស់បទចម្រៀងដែរ។ ទោះយ៉ាងណាក៏ដោយយើងបានដឹងអំពីការអះអាងថាមានបញ្ហាទាក់ទងនឹងការរក្សាសិទ្ធិ ប៉ុន្តែទោះបីជាដូច្នោះក៏ដោយ ចំពោះសិទ្ធិតន្ត្រីនៅតែជាកម្មសិទ្ធិរបស់ Butter។

Big Hit Music
BTS 
BTS 

ប្រភព ៖ Soompi

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T