អ្នកណាគេទៅ? Depay ថា ខ្លួនតែងតែមានក្តីស្រមៃចង់ចាប់ដៃគូលេងជាមួយកីឡាករម្នាក់នេះ

//s9.kh1.co/58/58f026adf2fbbe40455894d92568dff7ce8da078.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Memphis Depay ថា ខ្លួនចង់លេងជាមួយ Lionel Messi ណាស់

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធចំណូលថ្មីក្លិប Barcelona កីឡាករ Memphis Depay បានសារភាព ថា ខ្លួនតែងតែមានក្តីស្រមៃចង់ចាប់ដៃគូលេងជាមួយ Lionel Messi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Memphis Depay និង Lionel Messi
កីឡាករ Memphis Depay និង Lionel Messi

ជាការពិតណាស់ កាលពីម្សិលមិញនេះ Depay បានបង្ហាញខ្លួនជាផ្លូវការណ៍ក្នុងនាមជាកីឡាកររបស់ Barcelona ហើយ រូបគេពិតជាមិនអាចទន្ទឹងរង់ចាំបានទេក្នុងការរួមការងារជាមួយ Messi ដែលត្រូវបានគេរាយការណ៍ថា នឹងបន្តកុងត្រាថ្មីនៅក្នុងពេលឆាប់ៗនេះ។

កីឡាករ Memphis Depay
កីឡាករ Memphis Depay

Depay បាននិយាយថា៖

Messi គឺ ជាវីរបុរស និង ជាកីឡាករដែលល្អជាងគេនៅលើលោក ហើយ អ្នកបានឃើញហើយអ្វីដែលគាត់បានបង្ហាញក្នងព្រឹត្តិការណ៍ Copa America។ ខ្ញុំកំពុងទន្ទឹងរង់ចាំក្នុងការលេងជាមួយគាត់ ហើយ ខ្ញុំរង់ចាំតែរត់បានហើយពីព្រោះបាល់នឹងមកដល់ជើងរបស់ខ្ញុំ។ គាត់ជាកីឡាករដែលមានគុណភាព ហើយ អាចធ្វើអ្វីៗគ្រប់យ៉ាងជាមួយបាល់៕

កីឡាករ Memphis Depay
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T