ភ្នំពេញៈ យុវសិស្សម្នាក់ បន្ទាប់ពីយករថយន្ដទៅឱ្យ ជាងជួសជុលរួចហើយបើកចេញទៅសាលារៀន ខណៈកំពុងតែបើកបរលើដងផ្លូវ ស្រាប់តែកាច់ចង្កូតលែងរួច រីឯហ្វ្រាំងជាន់លែងស៊ី បណ្ដាលឱ្យបុករះ របាំងចែកទ្រូងផ្លូវអស់ចំនួន ១២កំណាត់ រថយន្ដរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង កាលពី វេលាម៉ោង១១ និង ៥០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ យុវសិស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-5334 ក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លុះដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុករបាំងដែកចែក ទ្រូងផ្លូវតែម្តង។

ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេលកើតហេតុយុវសិស្សខាងលើ បានយករថយន្ដទៅជួសជុល តែ មិនដឹងថា ហ្គារ៉ាសណានោះទេ បន្ទាប់ពីជាងជួសជុលរួច ក៏បានបើកចេញក្នុងគោលបំណងទៅសាលា រៀន ខណៈដែលកំពុងបើកបរស្រាប់តែរថយន្ដគាំងចង្កូត កាច់លែងរួច ហ្វ្រាំងក៏ជាន់លែងស៊ី ទើប បណ្ដាលឱ្យបុករះរបាំងពុះចែកទ្រូវផ្លូវអស់ចំនួន១២កំណាត់ រីឯរថយន្ដរងការខូចខាតផ្នែកខាងមុខស្ទើរ តែទាំងស្រុង ប៉ុន្តែអ្នកបើកបរពុំរងរបួសធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។ ភ្លាមៗនោះនគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យចុះទៅធ្វើការវាស់វែង រួចក៏យករថយន្ដទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]