បាត់បង់ធនធានកម្រ! ទីបំផុតសពរបស់លោកវេជ្ជបណ្ឌិត លាង ហ៊ត់ គ្រោងតម្កល់ និងធ្វើបុណ្យនៅខេត្ត...

//s9.kh1.co/7f/7f5f2a11f98c946d42175bf46b1c662248f10d78.jpg
សង្គម

 ២៣-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទីបំផុតសពរបស់លោលវេជ្ជបណ្ឌិត លាង ហ៊ត់ គ្រោងតម្កល់ និងធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ

ភ្នំពេញ: ជាដំណឹងមរណភាពដ៏សែនក្រៀមក្រំ ក្រោយពេលដែលលោកវេជ្ជបណ្ឌិត លាងហ៊ត់ ឯកទេសផ្នែកខាងវះកាត់ បានទទួលមរណភាពដោយសារតែឧបត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានបន្សល់ទុកនូវការសោកស្តាយដល់ក្រុមគ្រួសារ និងអ្នកស្គាល់លោកគ្រូតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយទទួលដំណឹងមរណភាពដ៏សែនក្រៀមក្រំនេះ កូនរបស់លោកវេជ្ជបណ្ឌិតបានចេញមកបញ្ជាក់យ៉ាងដូច្នេះថា÷

ខ្ញុំបាទមានទុក្ខក្រៀមក្រំយ៉ាងប៉ុនពេកចំពោះការទទួលមរណភាពរបស់ឪពុកខ្ញុំ លោកបានទៅជួយសង្រ្គោះបងគាត់នៅឯបន្ទាយមានជ័យពេលត្រឡប់មកវិញ ត្រូវរថយន្តដឹក អ៊ីវ៉ាន់ចង្រៃបុករថយន្តឪពុកខ្ញុំ ធ្វើឲគាត់របួសធ្ងន់ហើយបញ្ជូនមកcalmetteមិនទាន់បានរលត់ដង្ហើម និងសង្ខារតាមផ្លូវនាវេលាម៉ោង ៨និង ៥០ នាទីព្រឹក ក្នុងជន្មាយុ ៥៨ឆ្នាំ  សូមវិញ្ញាណក្ខន្ធរបស់លោកឪពុកបានទៅកាន់សុគត្តិភព ផង🙏🙏 ហើយសពរបស់ឪពុកខ្ញុំបាទគឺតម្កល់នៅ ផ្ទះរបស់ឪពុកគាត់ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដូច្នេះសូមមិត្តភក្តិញាតិមិត្ត មិត្តរួមថ្នាក់ រួមមហាវិទ្យាល័យពេទ្យក្នុងជំនាន់ជាមួយគ្នា រួមទាំងអ្នករាប់អានគាត់ទាំងអស់ អញ្ចើញចូលរួមពិធីបុណ្យសពរបស់គាត់តាមទីតាំងខាងក្រោម ខ្ញុំបាទសូមឧទ្ទិសកុសលផលបុណ្យរបស់គាត់ដែលបានសាងក្នុងជាតិនេះដូចជា ការជួយអ្នកជម្ងឺ និងជួយបង្ហាត់បង្រៀនកូនសិស្សពេទ្យ សូមលោកឪពុកទៅឲបានសុខ សូមឲលោកឪពុកកើតក្នុងជាតិក្រោយៗ មានសំណាងល្អនិងអាយុវែងជាងនេះ សូមអរគុណពូ មីង បង បង ទាំងឡាយដែលបានចូលរួមក្នុងពិធីបុណ្យសពរបស់ឪពុកខ្ញុំ សូមឲអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជៀសផុតពីជម្ងឺកូវីត🙏🙏😭😭😭

វេជ្ជបណ្ឌិត លាងហ៊ត់ 

សូមរំលឹកឡើងវិញផងដែលថា សពលោកគ្រូវេជ្ជបណ្ឌិត លាង ហ៊ត់ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ៕

ជូនជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

វេជ្ជបណ្ឌិត លាងហ៊ត់ 
វេជ្ជបណ្ឌិត លាងហ៊ត់ 
វេជ្ជបណ្ឌិត លាងហ៊ត់ 
វេជ្ជបណ្ឌិត លាងហ៊ត់ 
វេជ្ជបណ្ឌិត លាងហ៊ត់ 
វេជ្ជបណ្ឌិត លាងហ៊ត់ 
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T