លេចឮថា លោក Ancelotti ស្នើ R.Madrid ឲ្យចុះកុងត្រាយកកំផែងការពារអ៊ីតាលីរូបនេះ

//s9.kh1.co/10/101a900fc468f1d7d4935ff0aa59f818e979dae2.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លេចឮថា លោក Ancelotti ស្នើ R.Madrid ឲ្យចុះកុងត្រាយកកំផែងការពារអ៊ីតាលីរូបនេះ។

អឺរ៉ុប៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RAI Sport បានឲ្យដឹងថា កីឡាករ Giorgio Chiellini ស្ថិតក្នុងបញ្ជីកីឡាករ ដែលក្រុម Real Madrid ចង់នាំចូលដើម្បីពង្រឹងតំបន់ការពារ បន្ទាប់ពីការចង់ចេញរបស់ Sergio Ramos ហើយ Raphael Varane អាចនឹងផ្លាស់ទៅ Manchester United ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chiellini 
Chiellini 

RAI Sport បានឲ្យដឹងដែរថា លោក Carlo Ancelotti ដែលជាគ្រូបង្វឹកថ្មីក្រុម Real Madrid មានបំណងនាំយកខ្សែការពារចាស់វស្សា វ័យ៣៦ឆ្នាំខាងលើ មករួមក្រុមនារដូវកាលថ្មី។ ខណៈដែលកុងត្រារបស់គាត់នៅឯក្រុម Juventus បានផុតកំណត់តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ហើយពុំមានកិច្ចព្រមព្រៀងថ្មីទេ ដូច្នេះពេលនេះគាត់ជាកីឡាករគ្មានតម្លៃខ្លួន និងមិនទាន់មានក្លិបសម្រាប់លេងនៅឡើយ។

Chiellini 
Chiellini 

គួរឲ្យដឹងថា Chiellini បានលេងឲ្យក្រុម Juventus ចំនួន ១៦រដូវកាលជាប់ៗគ្នា ក្រោយពីផ្លាស់មកពីក្លិប Fiorentina ក្នុងឆ្នាំ ២០០៥ ។ ហើយកាលពីរដូវកាលមុន ខ្សែការពារវ័យ ៣៦ឆ្នាំរូបនេះ លេងឲ្យក្រុមសេះបង្កង់បានរយៈពេល ១,៧៨៦នាទី ឆ្លងកាត់ការប្រកួតសរុបចំនួន ២៥ប្រកួត។

ថ្មីៗនេះដែរ គាត់បានដើរតួយ៉ាងសំខាន់ក្នុងតំបន់ការពារក្រុមជម្រើសជាតិអ៊ីតាលី ដោយលេងបាន ៥ប្រកួត ក្នុងចំណោមការប្រកួតទាំង ៧ រហូតជួយក្រុមឈ្នះជើង EURO 2020 ។

Chiellini 
Chiellini 

ប្រភពbesoccer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T