កាន់តែច្បាស់ហើយចំពោះរឿងអាស្រូវរបស់ Kris Wu ខណៈដែលខាងប៉ូលីសបានបញ្ជាក់បែបនេះ

//s9.kh1.co/3a/3a164f0fe2d9ae9ff10436608b84c29d381b891a.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃទី ២២ ខែកក្កដា ម្សិលមិញនេះ ខាងប៉ូលីសទីក្រុងប៉េកាំងបានប្រកាសថា បានទទួលស្គាល់ជាផ្លូវការនូវករណីរបស់ តារាចម្រៀងប្រុស លោក Wu Yifan លើការចោទប្រកាន់ពី ការរំលោភបំពានផ្លូវភេទ និងការគំរាមកំហែង តែខណៈពេលនេះរឿងរ៉ាវនេះ កំពុងតែត្រូវបានអាជ្ញាធរស៊ើបអង្កេតបន្តទៀត

ចិន៖ កាលពីថ្ងៃទី ២២ ខែកក្កដា យោងតាម សារព័ត៌មាន China Daily បានរាយការណ៍ថា ខាងប៉ូលីសទីក្រុងប៉េកាំង បានប្រកាសថា ពួកគេបានទទួលស្គាល់ជាផ្លូវការនូវករណីរបស់ តារាចម្រៀងប្រុស លោក Wu Yifan ដោយនៅក្នុងនោះ ខាងអាជ្ញាធរបាននិយាយថា ពួកគេនឹងស៊ើបអង្កេតទៅលើតារាបុរសរូបនេះ តាមពីរវិធី ដោយផ្អែកលើការចោទប្រកាន់ពី ការរំលោភបំពានផ្លូវភេទ លើអនីតិជន និងការគំរាមកំហែងពីតារាប្រុសរូបនេះ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីសួរដេញដោលទៅលើភាគីដែលពាក់ព័ន្ធ និងប្រមូលភស្តុតាងហើយ ខាងមន្ត្រីប៉ូលីសក្រុងប៉េកាំង បានសន្និដ្ឋានថា ការចោទប្រកាន់របស់ Du MeiZhu មានមូលហេតុគ្រប់គ្រាន់ ដើម្បីពិចារណាលើនីតិវិធី។

អាជ្ញាធរបានបញ្ជាក់ទៀតថា លោក Wu Yifan បានឆ្លៀតយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់ខ្លួន ដោយប្រើលេសជ្រើសរើសសិល្បករដើម្បីបញ្ឆោតនារីភេទ។ ហើយក្នុងកំឡុងពេលធ្វើសកម្មភាពលួងលោមសិស្សស្រីៗ លោកថែមទាំងមានទំនាក់ទំនងស្នេហាជាមួយនឹង​ Du MeiZhu នៅក្នុងផ្ទះ ខណៈពេលដែលនាងលែងដឹងដោយសារតែស្រវឹង។

ម៉្យាងវិញទៀត អ្នកគ្រប់គ្រងរបស់លោក ត្រូវបានគេកំណត់ថា ជាអ្នកផ្គូផ្គងនារីរូបនេះ សម្រាប់តារាចម្រៀង លោក Wu Yifan មិនត្រឹមតែប៉ុណ្ណោះ ប៉ុន្មានថ្ងៃក្រោយពីមានហេតុការណ៍នេះកើតឡើង តារាប្រុសរូបនេះ បានផ្ទេរប្រាក់ចំនួន ៥,០០០ ដុល្លារទៅឲ្យ MeiZhu។  

យ៉ាងណាមិញ ការចោទប្រកាន់ទៅលើសិល្បករប្រុសរូបនេះ ពីបទឆបោកនិងរំលោភក្មេងស្រីដែលមិនទាន់គ្រប់អាយុ ខាងប៉ូលីសបាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតនៅឡើយហើយលទ្ធផលនឹងត្រូវប្រកាសនៅពេលក្រោយ ផងដែរ។ ដោយឡែក នៅលើទំព័រ QQ ខាងមេធាវីបាននិយាយទៀតថា ប្រសិនបើលោក Wu Yifan ពិតជាបានរំលោភច្បាប់មែន តារាប្រុសរូបនេះ នឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដែលភាគច្រើនទំនងជានឹងត្រូវបណ្តេញចេញពីប្រទេសចិន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Kris Wu
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T