អុញនោះ! តារាឆ្នើម Man UTD រូបនេះបានបដិសេធក្នុងការបន្តកុងត្រាថ្មីជាមួយក្លិប

//s9.kh1.co/f1/f158f96ee63596db0a4ce8ff61fcbb429eae8a2e.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Paul Pogba បដិសេធមិនបន្តកុងត្រាថ្មី

អង់គ្លេស៖ ខ្សែបម្រើ Paul Pogba ទំនងជានឹងចាកចេញពី Manchester United ហើយ បន្ទាប់ពីរូបគេត្រូវបានគេរាយការណ៍ថា បានបដិសេធក្នុងការបន្តកិច្ចសន្យាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ជាការពិតណាស់ កុងត្រារបស់កីឡាករសញ្ជាតិបារាំងខាងលើនៅ Man Utd នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាល ២០២១-២០២២ ហើយ នៅពេលថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើនបានទម្លាយឲ្យដឹងថា Paris Saint Germain កំពុងចង់បានរូបគេយ៉ាងខ្លាំង ហើយ​ ក៏នឹងត្រៀមដាក់សំណើរនៅពេលឆាប់ៗនេះផងដែរ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

យ៉ាងណាក្តី បើយោងទៅតាមរបាយការណ៍ពីប្រទេសអង់គ្លេស បានចុះផ្សាយថា Man Utd បានផ្តល់ជម្រើសថ្មីដល់ Pogba ដោយនឹងតម្លើង​ប្រាក់ឈ្នួលរបស់គេពី ២៥មុឺនផោនក្នុងមួយសប្តាហ៍ ទៅដល់ ៣៥មុឺនផោនក្នុងមួយសប្តាហ៍ ប៉ុន្តែ រូបគេនៅតែបដិសេធក្នុងការបន្តកុងត្រាថ្មី។ ដូច្នេះប្រសិនបើ Man Utd មិនព្រមលក់ Pogba សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះទេ គឺ គេអាចចាកចេញដោយគ្មានតម្លៃខ្លួននៅបំណាច់រដូវកាលថ្មីខាងមុខ៕

កីឡាករ Paul Pogba
កីឡាករ Paul Pogba

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T