វាសនាមនុស្សមើលមិនឃើញ! ទម្រាំមានថ្ងៃនេះ ខាន់ ជែមស៍ ឆ្លងកាត់រាប់មិនអស់

//s9.kh1.co/aa/aaa14cc5dd277427a2ab78b5a65a09912c9b5d23.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

វាសនាមនុស្សមើលមិនឃើញ! ទម្រាំមានថ្ងៃនេះ ខាន់ ជែមស៍ ឆ្លងកាត់រាប់មិនអស់

រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងសម្លេងពីរោះរណ្តំ ប្រចាំផលិតកម្ម Sunday លោក​ ខាន់ ជេសម៍ ទំនងជាកាក់កបខ្លាំងជាមួយការងារទាំងផ្នែកសិល្បៈ និង ការប្រកបរបររកស៊ីផ្ទាល់ខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សព្វថ្ងៃនេះ លោក ខាន់ ជេមស៍ ត្រូវបានគេស្គាល់ថា ជាជំនួញមួយរូបផ្នែកអចលនាទ្រព្យ ក្រៅពីអាជីពជាតារាចម្រៀងនោះ។ លោកពិតជាមមាញឹកជាមួយការងារទាំងពីរ ទោះបីជាគេសង្កេតឃើញថា លោកមិនសូវសកម្មនៅក្នុងវិស័យសិល្បៈដូចមុនឡើយ។

បើនិយាយ តស៊ូរបស់លោកខាន់ ជេមស៍ ពិតជាកម្សត់កម្រខ្លាំងណាស់ នេះបើតាមទម្លាយផ្ទាល់ពីតារារូបនេះផ្ទាល់។

ក្នុងនោះ តារាចម្រៀងរូបនេះ បានទម្លាយថា រូបលោកបានឆ្លងកាត់ឧបសគ្គច្រើនណាស់ ទាំងល្វីង ផ្អែមជូរចត់ ទម្រាំមានថ្ងៃនេះ ដោយលោកធ្លាប់ធ្វើជាកម្មករចុះទូកនៅប្រទេសថៃ នៅឆ្នាំ១៩៩៨ ជាអ្នកចំរៀងប្រចាំបៀរហ្កាឌិន ឆ្នាំ២០០២ ហើយ លោកមានវាសនាបានក្លាយជាតារាចម្រៀងល្បី​នៅឆ្នាំ២០០៧ និង ឆ្នាំ២០២១ បច្ចុប្បន្ន រូបលោកមានអាជីពជាតារាចម្រៀងផង និងជាសហក្រិនផង។​

លោកបន្តថា លោកពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់ មិនថាពីមុនលោកជាអ្វីនោះទេ តែសូមឱ្យយើងមានក្តីស្រមៃឱ្យធំ និងមានការខិតខំប្រឹងប្រែងតស៊ូយ៉ាងពិតប្រាកដ ថ្ងៃណាមួយ យើងនឹងជោគជ័យ ជាក់មិនខានឡើយ ស៊ូៗណាបាទ។

នេះសបញ្ជាក់ឱ្យឃើញថា តារាចម្រៀងខាន់ ជេមស៍ ពិតជាតស៊ូប្រឹងប្រែងខ្លាំងណាស់ ទម្រាំលោកមានអ្វីដូចសព្វថ្ងៃនេះ៕

ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T