ប្រុងប្រយ័ត្ន! អ្នកជំងឺកូវីដ១៩ បានចូលផ្សារទំនើប​ឡាក់គី សាខាផ្សារស្ទឹងមានជ័យថ្មី​

//s9.kh1.co/f2/f2b13140186134e6998ee931d1bdd5d346dbc17b.jpg
សង្គម

 ២៣-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកជំងឺ កូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២១

ភ្នំពេញ៖ ថ្មីៗនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសអំពាវនាវ ដល់ប្រជាពលរដ្ឋដែលបានទៅ​ ផ្សារទំនើប​ ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារស្ទឹងមានជ័យថ្មី​ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣ៈ១០ ដល់ ១៣ៈ៤០។

​ផ្សារទំនើប​ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារស្ទឹងមានជ័យថ្មី
​ផ្សារទំនើប​ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារស្ទឹងមានជ័យថ្មី

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T