នៅពេលគេឱ្យជ្រើសរើសរវាង Messi និង Ronaldo, Greenwood ចុចយកម្នាក់នេះជាខ្សែប្រយុទ្ធឆ្នើមជាងគេបំផុត

//s9.kh1.co/f8/f8c0ed74b7ef2c78085f85a967b0898eb5ddd9df.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

នៅពេលគេឱ្យជ្រើសរើសរវាង Messi និង Ronaldo, Greenwood ចុចយក Messi ជាខ្សែប្រយុទ្ធឆ្នើមជាងគេបំផុត

អឺរ៉ុប៖ កីឡាករ Mason Greenwood បានជ្រើសរើសយក Lionel Messi ជុំវិញការជជែកដេញដោលរវាងខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន និង Cristiano Ronaldo, ជាមួយគ្នានេះយុវជនវ័យក្មេងរបស់ក្រុម Manchester United ក៏លើកឡើងដោយផ្អែកទៅលើការមានភក្តីភាពចំពោះក្លិបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mason Greenwood
  កីឡាករ Mason Greenwood

ជាការពិតណាស់ ខ្សែប្រយុទ្ធកំពុងឡើងកូដរបស់ក្រុម បិសាចក្រហម គឺជាអ្នកគាំទ្រដ៏ងប់ងល់របស់តារាជួរមុខទាំង ២, ប៉ុន្តែយ៉ាងណាគាត់បានជ្រើសរើសយក Messi វ័យ ៣៤ ឆ្នាំ, ហើយ Greenwood បានផ្តល់អំណះអំណាងមួយចំនួនចំពោះហេតុផលដែលខ្លួនចុចឈ្មោះយកបុរសសញ្ជាតិ អាហ្សង់ទីន ជាខ្សែប្រយុទ្ធឆ្នើមបំផុត។

Lionel Messi និង Cristiano Ronaldo
Lionel Messi និង Cristiano Ronaldo

ថ្លែងនៅក្នុងកម្មវិធី Q&A នៃ Website ផ្លូវការរបស់ក្លិប Greenwood បានលើកឡើងយ៉ាងដូច្នេះថា៖

សម្រាប់ខ្ញុំ, ខ្ញុំតែងតែជ្រើសរើសយក Messi។ គាត់គឺជាមនុស្សភពក្រៅ។ Ronaldo ក៏មានភាពអស្ចារ្យផងដែរ, គាត់មានរៀងកាយរឹងមាំ, ហើយក៏ជាកីឡាករបាល់ទាត់ដ៏ពូកែម្នាក់, ប៉ុន្តែបើមើលពីអ្វីដែល Messi ធ្វើវិញ គាត់បានធ្វើរឿងជាច្រើនសម្រាប់ Barcelona ម្យ៉ាងទៀតថ្មីៗនេះគាត់ទើបតែបានឈ្នះពាន Copa America ជាមួយ អាហ្សង់ទីន, គាត់ជាកីឡាករម្នាក់ដែលមានកម្រិតមួយផ្សេងទៀត៕

  កីឡាករ Mason Greenwood
  កីឡាករ Mason Greenwood
  កីឡាករ Mason Greenwood

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T