បានមែនកប់ហ្មង! Wijnaldum ថា ខ្លួនចង់ឲ្យកីឡាករ Man UTD រូបនេះផ្លាស់មក PSG ណាស់

//s9.kh1.co/a6/a6e50c29c35750bc573494e2d764441ac633c4aa.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Georginio Wijnaldum ​ចង់ឲ្យ Paul Pogba ផ្លាស់មក Paris Saint Germain

បារាំង៖ កីឡាករ Georginio Wijnaldum បានសារភាពថា ខ្លួនពិតជាចង់ឃើញវត្តមានរបស់ Paul Pogba ផ្លាស់មកកាន់ Paris Saint Germain ពីព្រោះកីឡាកររបស់ Manchester United ខាងលើ ជា ខ្សែបម្រើល្អជាងគេម្នាក់នៅលើលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Georginio Wijnaldum និង Paul Pogba
  កីឡាករ Georginio Wijnaldum និង Paul Pogba

ជាការពិតណាស់ នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនដែរបានលើកឡើងថា Pogba នឹងផ្លាស់ទៅកាន់ PSG សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ខណៈ កុងត្រារបស់គេនៅកីឡដ្ឋាន Old Trafford នឹងអស់សុពលភាពនៅបំណាច់រដូវកាលក្រោយនេះហើយ។ ដូច្នេះនេះមានន័យថា កីឡាករសញ្ជាតិបារាំងខាងលើអាចចាកចេញដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាល ២០២១-២០២២។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

Wijnaldum បាននិយាយថា៖

ខ្ញុំចង់ឲ្យ Pogba ចូលរួមជាមួយ PSG។ ខ្ញុំធ្លាប់បានលេងជាមួយគាត់ជាច្រើនដង ហើយ គាត់ជាកីឡាករដ៏អស្ចារ្យ។ ប្រសិនបើអ្នកសួរកីឡាករនៅគ្រប់ក្រុមទាំងអស់ ថា តើពួកគេចង់បាន Pogba មករួមក្រុមអត់ នោះ ពួកគេនឹងមិនបដិសេធឡើយ ពីព្រោះគេជាកីឡាករដែលពោរពេញទៅដោយគុណភាព។ គាត់ ជា ខ្សែបម្រើល្អជាងគេម្នាក់នៅលើលោក៕

កីឡាករ Georginio Wijnaldum 
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T