វិធីដែលតារានិករនីមួយៗដោះស្រាយ ពេលប្រឈមមុខនឹងការបាត់បង់!

//s9.kh1.co/3c/3c04ac6bb45aa731c743373d6b8d2905135c7e72.jpeg
យុវវ័យ

 ២២-កក្កដា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

មកដងពីរបៀបដែល តារានិករនីមួយៗដោះស្រាយ ពេលប្រឈមមុខនឹងការបាត់បង់ ខាងក្រោមនេះទាំងអស់គ្នា!

យល់ដឹង៖ ជីវិតមនុស្សម្នាក់ៗមិនថា នរណាក៏ដោយតែងតែមានធ្លាក់ និងឡើង។ នៅពេលដែលអ្នកបាត់បង់អ្វីមួយ វាមិនមែនជាថ្ងៃបញ្ចប់នៃពិភពលោកទេ ដូច្នេះសូមព្យាយាមដើរទៅមុខទៀត កុំចុះចាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពី វិធីដែលតារានិករនីមួយៗដោះស្រាយ ពេលប្រឈមមុខនឹងការបាត់បង់ ៖

♈️ Aries (Mar 21 – Apr 19)

នៅពេលដែលពួកគេបាត់បង់អ្វីមួយ ពួកគេខឹងយ៉ាងខ្លាំង។ ហើយពួកគេ បដិសេធ មិនអើពើដាក់មនុស្សគ្រប់គ្នានៅជុំវិញខ្លួន ទោះបីជាមនុស្សទាំងនោះ មិនបានធ្វើអ្វីខុសក៏ដោយ។

♉️ Taurus (Apr 20 – May 20)

នៅពេលដែលបាត់បង់អ្វីមួយ ពួកគេតែងតែទៅរកមនុស្សជាទីស្រឡាញ់របស់ពួកគេជានិច្ច។ ពួកគេត្រូវការការឱប និងពាក្យល្អៗហើយធានាឡើងវិញថា អ្វីៗនឹងមិនអីទេ។

♊️ Gemini (May 21 – Jun 20)

នៅពេលដែលពួកគេបាត់បង់អ្វីមួយ ពួកគេដកថយចេញពីអ្វីៗគ្រប់យ៉ាង។ ពួកគេដកខ្លួនចេញពីមនុស្ស ដែលខ្លួនស្រលាញ់ បំផុតព្រោះគេចង់ដាច់ឆ្ងាយពីគេ និងអ្នករាល់គ្នា។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

នៅពេលដែលពួកគេបាត់បង់អ្វីមួយ ពួកគេចង់មានពេលវេលាគ្រប់គ្រាន់ សម្រាប់ឲ្យឱ្យពួកគេយំ។ ពួកគេបញ្ចេញអារម្មណ៍ទាំងអស់ តាមរយៈការយំនោះ។ ពួកគេអនុញ្ញាតឱ្យអ្វីៗទាំងអស់ចេញមក ទើបមានអារម្មណ៍ប្រសើរឡើងវិញ។

♌️ Leo (Jul 23 – Aug 22)

នៅពេលដែលបាត់បង់អ្វីមួយ ពួកគេព្យាយាមធ្វើ និងរកហេតុផល នូវអ្វីដែលបានកើតឡើង។ ពួកគេព្យាយាមធ្វើឱ្យវាមានហេតុផលគ្រន់គ្រាន់ ពីព្រោះគេនៅតែមានអារម្មណ៍មិនល្អចំពោះវា។

♍️ Virgo (Aug 23 – Sep 22)

នៅពេលដែលពួកគេបាត់បង់អ្វីមួយ ពួកគេព្យាយាមរារាំងអ្នកដទៃ មិនឱ្យជួបជោគវាសនាដូចគ្នានឹងពួកគេ។ ហើយពួកគេព្យាយាមដោះស្រាយបញ្ហា ដែលពួកគេបានឃើញ នៅក្នុងពិភពលោក ឲ្យកាន់តែល្អប្រសើរឡើងវិញ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

នៅពេលដែលពួកគេបាត់បង់អ្វីមួយ ពួកគេរកមូលហេតុដើម្បីបន្ទោសខ្លួនឯង ចំពោះអ្វីដែលខ្លួនបានធ្វើខុស។ ពួកគេមានអារម្មណ៍ថាពិតជាមានកំហុសដ៏ធំធេងណាស់ ក្នុងជីវិត។

♏️ Scorpio (Oct 23 – Nov 21)

នៅពេលដែលពួកគេបាត់បង់អ្វីមួយ ពួកគេព្យាយាមនិយាយកំប្លែង អំពីភាពទុក្ខព្រួយរបស់ពួកគេ ព្យាយាមសើចពីការឈឺចាប់ ដើម្បីឲ្យវាជួយការពារពួកគេ ពីការឈឺកាន់តែខ្លាំង។

♐️ Sagittarius (Nov 22 – Dec 21)

នៅពេលដែលពួកគេបាត់បង់អ្វីមួយ ពួកគេព្យាយាមព្រងើយកន្តើយនឹងការឈឺចាប់នោះ។ ពួកគេមានភាពសប្បាយរីករាយ ដូច្នេះពួកគេមិនចាំបាច់គិតអំពីវាទៀតទេ តែក៏មិនមែនថាពួកគេមិនឈឺចាប់នោះទេ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

នៅពេលដែលពួកគេបាត់បង់អ្វីមួយ ពួកគេធ្វើខ្លួនលង់នឹងការងារ ធ្វើយ៉ាងណាឲ្យរវល់ ដូច្នេះពួកគេមិនមានពេលវេលាសម្រាប់សោកសៅទេ។

♒️ Aquarius (Jan 20 – Feb 18)

នៅពេលដែលបាត់បង់អ្វីមួយ ពួកគេតែងបបួលគ្នាទៅផឹក ឬបណ្ដោយខ្លួនទៅតាមទម្លាប់មិនល្អមួយផ្សេងៗទៀត។ ពួកគេបង្វែរអារម្មណ៍ខ្លួនឯង តាមវិធីតែមួយចំនួន ដែលអាចធ្វើឲ្យខ្លួនសប្បាយបាន។

♓️ Pisces (Feb 19 – Mar 20)

នៅពេលដែលបាត់បង់អ្វីមួយ ពួកគេបាត់បង់ថាមពលផ្ទាល់ខ្លួន និងប្រែទៅជាទន់ខ្យោយភ្លាម។ ពួកគេស្នាក់នៅក្នុងផ្ទះក្រោមតំបូលបិទជិទ ហើយរង់ចាំឲ្យការឈឺចាប់នោះបាត់ទៅវិញ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T