បើមិនចង់ឱ្យជីវិត ជួបតែភាពក្តៅក្រហាយទេ ដាច់ខាតកុំភ្លេចខ្លួន ធ្វើរឿងទាំងនេះឱ្យសោះ

//s9.kh1.co/97/97a135847b895468477080364febf2e78d112237.jpg
នារី

 ២២-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ចំពោះមនុស្សស្រី ប្រសិនបើអ្នកមិនចង់ឱ្យជីវិតខ្លួនឯង ត្រូវជួបតែរឿងក្តៅក្រហាយទេនោះ មនុស្សស្រីដាច់ខាត កុំបណ្តោយឱ្យខ្លួនឯង ធ្វើរឿងទាំងនេះឱ្យសោះ។

យល់ដឹង៖ មនុស្សស្រីយើងម្នាក់ៗកើតមក គ្មានអ្នកណាម្នាក់ ចង់ជួបតែភាពក្តៅក្រហាយ នៅក្នុងជីវិតទេ ប៉ុន្តែមុននឹងជៀសផុត ពីភាពក្តៅក្រហាយ ដែលមាននៅក្នុងជីវិត មនុស្សស្រីដាច់ខាត កុំបណ្តោយឱ្យខ្លួនឯង ធ្វើរឿងមួយចំនួនឱ្យសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះរឿងរ៉ាវមួយចំនួន ប្រសិនបើមនុស្សស្រី បណ្តោយឱ្យខ្លួនឯង បានធ្វើរឿងទាំងនោះ គឺវាមិនត្រឹមតែបំផ្លាញក្តីសុខរបស់មនុស្សស្រីទេ តែវារឹតធ្វើឱ្យជីវិតរបស់មនុស្សស្រី ជួបតែភាពក្តៅក្រហាយ និងគ្មានថ្ងៃ ដែលទទួលបានក្តីសុខ នៅក្នុងជីវិតឡើយ។

បើមិនចង់ឱ្យជីវិតជួបតែភាពក្តៅក្រហាយទេនោះ មនុស្សស្រីដាច់ខាតកុំភ្លេចខ្លួនធ្វើរឿងទាំងនេះឱ្យសោះ៖

១. ធ្វើជាជនទី៣

រូបតំណាង
រូបតំណាង

ចំពោះមនុស្សស្រី ប្រសិនបើអ្នកមិនចង់ឱ្យជីវិតខ្លួនឯង ជួបតែភាពក្តៅក្រហាយ និងរស់នៅ ដោយគ្មានក្តីសុខទេនោះ ដាច់ខាតអ្នកមិនត្រូវបណ្តោយឱ្យខ្លួនឯង ធ្លាក់ខ្លួនក្លាយទៅជាមនុស្សស្រី ដែលជាជនទី៣ នៅក្នុងចំណងស្នេហារបស់គេនោះទេ ព្រោះវាមិនត្រឹមតែធ្វើឱ្យអ្នក ទទួលរងនូវការខូចចិត្តទេ តែអ្នកនឹងក្លាយទៅជាមនុស្សស្រី ដែលអាក្រក់នៅក្នុងក្រសែភ្នែក របស់អ្នកដទៃទៀតផង។

២. ច្រណែនឈ្នានីសនឹងអ្នកដទៃ

រូបតំណាង
រូបតំណាង

មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ នៅពេលដែលឃើញមនុស្សស្រីផ្សេង មានសម្រស់ស្រស់ស្អាត មានរបស់ថ្លៃៗប្រើជាងខ្លួន គឺតែងតែមានកូនចិត្តចង់បានដូចជាគេអញ្ចឹង ប៉ុន្តែពួកគេមិនបណ្តោយឱ្យខ្លួនពួកគេ ធ្លាក់ចូលក្នុងភាពច្រណែនឈ្នានីស ដែលចង់ឱ្យខ្លួនឯង ល្អលើសគេ រហូតចង់ឱ្យជីវិតអ្នកដទៃ វិនាសអន្តរាយនោះទេ ព្រោះភាពច្រណែនឈ្នានីស មិនដែលធ្វើឱ្យមនុស្សមានក្តីសុខ បានយូរឡើយ មុននឹងឆាប់ ជីវិតដែលច្រណែនឈ្នានីស នឹងអ្នកដទៃនោះ ក៏គង់តែទទួលរងនូវភាពក្តៅក្រហាយ ជាមិនខាន។

៣. ចូលចិត្តទម្លាក់កំហុសឱ្យអ្នកដទៃ ទាំងដែលខ្លួនជាអ្នកធ្វើខុស

រូបតំណាង
រូបតំណាង

អ្នកណាៗក៏ចេះសាងកំហុសដែរ តែអ្វីដែលសំខាន់ គឺការចេះទទួលស្គាល់នូវកំហុស ហើយធ្វើការកែប្រែវា ដោយឡែកចំពោះមនុស្សស្រី ប្រសិនបើអ្នក មិនចង់ឱ្យជីវិតរបស់អ្នក ត្រូវបានមនុស្សជុំវិញខ្លួនស្អប់អ្នក ហើយជីវិតរបស់អ្នក ពោរពេញទៅដោយសត្រូវទេនោះ ដាច់ខាតអ្នកកុំបណ្តោយឱ្យខ្លួនឯង ក្លាយទៅជាមនុស្សស្រីអាក្រក់ ដែលចាំតែទម្លាក់កំហុស ឱ្យអ្នកដទៃ ទាំងដែលខ្លួន ជាអ្នកធ្វើខុសឱ្យសោះ បើមិនអញ្ចឹងទេ ជីវិតអ្នក នឹងមិនត្រឹមតែគ្មានក្តីសុខពិតប្រាកដឡើយ តែជីវិតអ្នក នឹងមិនអាចមានមនុស្សល្អៗ នៅក្បែរឡើយ៕

ប្រភពcnbc.com

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T