តើអ្វីដែលធ្វើឲ្យតារានិករនីមួយៗភ្លេច នៅពេលដែល Crush ថ្មីចាប់ផ្ដើមចូលក្នុងជីវិត?

//s9.kh1.co/9f/9f9ca0d8bd1920383575b218c8932da9e8d9dff6.jpeg
យុវវ័យ

 ២២-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកដឹងពីអ្វីដែលធ្វើឲ្យតារានិករនីមួយៗ ភ្លេចនៅពេលមាន Crush ថ្មី!

យល់ដឹង៖ ការមានអ្នកថ្មីចូលមកក្នុងជីវិត អាចធ្វើឲ្យអ្វីៗប្រែប្រួល និងអាចធ្វើឲ្យអ្នកបំភ្លេចនូវរាល់បញ្ហា ឬការឈឺចាប់ដែលធ្លាប់មានពីមុនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះខាងក្រោមនេះ យើងនឹងបង្ហាញអ្នកថា អ្វីដែលធ្វើឲ្យតារានិករនីមួយភ្លេច នៅពេលដែល Crush ថ្មីចាប់ផ្ដើមចូលក្នុងជីវិត ៖

♈️ Aries (Mar 21 – Apr 19)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush ថ្មី អ្នកភ្លេចនូវរាល់ការឈឺចាប់ទាំងឡាយពីមុនមក និងរាល់ការភ័យខ្លាចនៅក្នុងទំនាក់ទំនង។ អ្នកគិតថានេះជាឱកាសថ្មី ទោះបីជាគេធ្វើឲ្យឈឺយ៉ាងណាក៏ដោយ។

♉️ Taurus (Apr 20 – May 20)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកចាប់ផ្ដើមភ្លេចអំពីអតីតរបស់អ្នក។ អ្នកចាប់ផ្តើមជាសះស្បើយពីការខូចចិត្តពីអតីតកាលព្រោះអ្នកកំពុងដំណើរការទៅមុខ ជាមួយអ្នកថ្មីផងដែរ។

♊️ Gemini (May 21 – Jun 20)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកភ្លេចអំពីទំនួលខុសត្រូវរបស់អ្នក។ អ្នកមិនអាចផ្តោតអារម្មណ៍លើអ្វីៗបានទេ ពីព្រោះចិត្តរបស់អ្នកតែងតែផ្តោតលើមនុស្សម្នាក់នោះជានិច្ច។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកចាប់ផ្ដើមភ្លេចអំពីបទដ្ឋាន standard របស់អ្នក។ អ្នកចាប់ផ្តើមដោះស្រាយអ្វីៗតិចជាងមុន ព្រោះអ្នកពិតជាចូលចិត្ត មនុស្សម្នាក់នោះជាងអ្វីៗទាំងអស់។

♌️ Leo (Jul 23 – Aug 22)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកភ្លេចអំពីការខូចចិត្ត កាលពីអតីតកាលរបស់អ្នក។ អ្នកលោតចូលក្នុងស្នេហាថ្មីនេះដោយកម្លាំងពេញលេញ និងភាពស្វាហាប់ ដែលមិនដែលមានពីមុនមក។

♍️ Virgo (Aug 23 – Sep 22)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកភ្លេចអំពីការងាររបស់អ្នក។ អ្នកចាប់ផ្តើមសង្កត់ធ្ងន់លើជីវិតស្នេហារបស់អ្នក ជាងអាជីពរបស់អ្នកទៅទៀត។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកភ្លេចអំពីមិត្តភក្តិរបស់អ្នក។ អ្នកមិនអើពើនឹងពួកគេ ផ្តោតលើចំណាប់អារម្មណ៍ស្នេហាថ្មីរបស់អ្នក រហូតដល់គ្មានពេលជាមួយពួកគេ។

♏️ Scorpio (Oct 23 – Nov 21)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកភ្លេចអំពីរាល់បញ្ហារបស់អ្នក។ អ្វីគ្រប់យ៉ាងមានអារម្មណ៍ងាយស្រួលជាងមុននៅពេលធ្វើអ្វីមួយ និងលែងពិបាកចិត្តច្រើនដូចមុន។

♐️ Sagittarius (Nov 22 – Dec 21)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកភ្លេចអំពីរឿងរ៉ាវប្រចាំថ្ងៃរបស់អ្នក ដោយគ្មានអារម្មណ៍ផ្ដោតលើអ្វីផ្សេង។ អ្នកគិតពីបេះដូង ជំនួសក្បាលរបស់អ្នក។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកភ្លេចអំពីការសង្ស័យ និងភាពស្រងាកចិត្តរបស់អ្នក។ ភ្លាមៗអ្នកមានអារម្មណ៍រំភើប ចំពោះអ្វីដែលនឹងកើតឡើងនាពេលអនាគតរួចជាស្រេចទៅហើយ។

♒️ Aquarius (Jan 20 – Feb 18)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកភ្លេចអំពីភាពអសន្តិសុខរបស់អ្នក។ អ្នកមានអារម្មណ៍រឹងមាំ និងគ្មានអ្វីមកបំបែកបាននៅលើក្នុងពិភពលោក។

♓️ Pisces (Feb 19 – Mar 20)

នៅពេលដែលអ្នកចាប់ផ្ដើមមាន Crush អ្នកភ្លេចអំពីសម្រស់របស់អ្នក។ អ្នកចាប់ផ្តើមទស្សន៍ទាយដោយខ្លួនអ្នកជាលើកទីពីរ ពីព្រោះអ្នកបារម្ភថា Crush របស់អ្នកនឹងមិនចង់ស្រលាញ់អ្នកត្រឡប់មកវិញ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T