អីយ៉ាស់! សង្ស័យមានដំណឹងល្អ Bella Porch ណាត់ជួប Rose និង Jennie ស្ងាត់ៗ

//s9.kh1.co/ba/bacc4745c7357308265e7e92c3101e35fd5a677d.png
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ហ្វេនៗរំជើបរំជួលរងចាំដំណឹងល្អ បន្ទាប់ពីឃើញអាយដលខ្លួនទាំងប៉ុន្មានរូបនេះណាត់ជួបគ្នាជាលក្ខណៈឯកជន នៅឯទីក្រុង Los Ageles កាលពីប៉ុន្មានថ្ងៃមុន។

កម្សាន្ត៖ តារា Tiktok ដ៏ល្បីល្បាញ Bella Porch ក៏ជាតារាចម្រៀងចំណូលថ្មីផងដែរ បទចម្រៀងដំបូងរបស់នាងមានចំណងជើងថា Build a b*tch ផ្ទុះការគាំទ្រខ្លាំង មានអ្នកចូលមើលរាប់រយលាននាក់។​ តារាស្រីរូបនេះ មុននឹងក្លាយប្រឡូកវិស័យចម្រៀង នាងគឺជា តារាTiktok ម្នាក់ដែលមានអ្នកគាំទ្រទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bella Porch
Bella Porch

ថ្មីៗនេះ Bella Porch បានធ្វើឲ្យអ្នកគាំទ្រត្រេកអរជាខ្លាំង ក្រោយពីមានមហាជនបានប្រទះឃើញ Bella បានស្កាត់ទៅជួប Rose និង ​Jennie ដែលជាសមាជិកក្រុម Blackpink ដែលជាក្រុមនារី Kpop ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងមានអ្នកគាំទ្រចម្រុះជាតិសាសន៍ទូទាំងពិភពលោក។   

Bella Porch
Bella Porch

 យោងទៅតាមរូបភាព បានបង្ហាញថា ពួកគេហាក់ដូចជាបានសំណះសំណាលរឿងអ្វីមួយ នៅក្នុងការណាត់ជួបដែលស្ថិតនៅក្នុងទីក្រុង Los Angeles ។ ហេតុនេះហើយ អ្នកគាំទ្រកំពុងតែរំភើបនិងត្រៀមចិត្តចាំស្ដាប់ដំណឹងល្អនៅថ្ងៃខាងមុខនេះ។ 

Rose និង ​Jennie ដែលជាសមាជិកក្រុម Blackpink
Rose និង ​Jennie ដែលជាសមាជិកក្រុម Blackpink

ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានលេចឮដំណឹងពិសេសអ្វីនៅឡើយទេ។ ប៉ុន្តែវត្តមានរបស់តារាលំដាប់កំពូលទាំង៣នាក់នេះ​ បានធ្វើឲ្យអ្នកគាំទ្រទាំងអស់មានការសប្បាយចិត្ត និងទន្ទឹងរងចាំដំណឹងពីការរួមការងារគ្នាជាផ្លូវការពីភាគីទាំងសងខាង៕ 

Bella porch និង Rose 
Bella porch និង Rose 
Bella porch និង Rose
Bella porch និង Rose
Bella porch , Rose និង Jennie 
Bella porch , Rose និង Jennie 
Bella porch និង Rose 
Bella porch និង Rose 

ប្រភព៖ Bella Porch

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T