ដាច់ចង្កេះ! Sancho អាចនឹងពាក់លេខមួយនេះនៅ Man UTD តែមិនមែនលេខ ៧ ទេ

//s9.kh1.co/e2/e2ff9b9e5d768ea6bda8a1fa8e13448383ed1579.jpg
កីទ្បា

 ២២-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Sancho អាចនឹងពាក់លេខ ១៦ នៅ Man UTD តែមិនមែនលេខ ៧ ទេ

អឺរ៉ុប៖ កីឡាករ Jadon Sancho នឹងត្រូវបានប្រគល់លេខអាវថ្មី នៅពេលដែលក្រុម Manchester United ធ្វើពិធីបង្ហាញខ្លួនខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះជាផ្លូវការ ក្រោយផ្ទេរចេញពីក្រុម Borussia Dortmund, ខណៈ Man UTD បានសម្រេចការផ្ទេរខ្សែប្រយុទ្ធស្លាបរូបនេះក្នុងតម្លៃប្រមាណជា ៧៣ លានផោន ឬស្មើរនឹង (១០០ លានដុល្លាអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ជាមួយនឹងការប្រកាសសម្រាប់ការផ្ទេរនៅថ្ងៃខាងមុខ Sancho ត្រូវបានគេទម្លាយថា គាត់នឹងទទួលបានអាវលេខ ១៦ នេះបើយោងតាមការអះអាងរបស់ការសែត The National News, ខណៈរូបគេនឹងមិនទទួលបានអាវលេខ ៧ នោះទេ ព្រោះបច្ចុប្បន្នខ្សែប្រយុទ្ធ Edinson Cavani កំពុងកាន់កាប់លេខដែលជាប្រវត្តិសាស្ត្ររបស់ក្លិបមួយនេះ។

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ចំណែកឯ អាវលេខ ៩ បច្ចុប្បន្នជារបស់កីឡាករ Anthony Martial និង លេខ ១១ ជារបស់ Mason Greenwood, ដូច្នេះហើយទើប Sancho អាចនឹងទទួលបានលេខ ១៦ វិញ, យ៉ាងណា ទោះបីជាលេខមួយនេះវាមិនមែនជាលេខដែលល្អបំផុតសម្រាប់ខ្សែប្រយុទ្ធក៏ដោយ ប៉ុន្តែវាជាលេខដ៏មានអត្ថន័យមួយសម្រាប់ក្រុម បិសាចក្រហម ព្រោះថាកាលពីអតីតកាលមានវីរៈបុរស ២ រូបដែលធ្លាប់ពាក់លេខមួយនេះ នោះគឺលោក Roy Keane និង Michael Carrick

ប្រភពSport Bible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T