កាត់ចិត្តទៅណា! Ronaldo ថា​ ខ្លួនគ្មានថ្ងៃលេងឲ្យក្លិបនៅ Premier League មួយនេះដាច់ខាត

//s9.kh1.co/9c/9cd34170d6eda59c8a1d7e052890e0d7f3ae9ac8.jpg
កីទ្បា

 ២២-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Cristiano Ronaldo ថា ខ្លួនគ្មានថ្ងៃលេងឲ្យ​ Manchester City ឡើយ

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Juventus កីឡាករ Cristiano Ronaldo ធ្លាប់បានលើកឡើងច្បាស់ៗថា ខ្លួននឹងគ្មានថ្ងៃលេងឲ្យ Manchester City ឡើយពីព្រោះរូបគេធ្លាប់ជាអតីតកីឡាកររបស់ Manchester United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ជាការពិតណាស់ នៅពេលបច្ចុប្បន្ន Man City កំពុងតែស្វះស្វែងរកខ្សែប្រយុទ្ធមានគុណភាពម្នាក់មកជំនួសតំណែងរបស់ Sergio Aguero ដែលបានផ្លាស់ទៅកាន់ Barcelona ហើយ ក៏មានពាក្យចចាមអារ៉ាមថា ក្លិបបានបើកការចាប់អារម្មណ៍ចង់បាន Ronaldo មកកាន់កីឡដ្ឋាន Ethihad Stadium។

  កីឡាករ Sergio Aguero
  កីឡាករ Sergio Aguero

Ronaldo​ បាននិយាយថា៖

បដិសេធ Man Utd ដើម្បីលេងឲ្យ Man City? ខ្ញុំគ្មានថ្ងៃនឹងធ្វើបែបនេះឡើយ។ ហេតុអ្វីទៅ? ពីព្រោះបេះដូងរបស់ខ្ញុំ គឺ នៅជាមួយ Man Utd។ ខ្ញុំគិតថាវាពិតជាពិបាកខ្លាំងមែនទែនក្នុងការលេងឲ្យ Man City ពីព្រោះដោយសារតែ Man Utd៕

កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភពmirror

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T