អតីតកីឡាករ Barca ម្នាក់បង្ហើបថា Ronaldo ធ្លាប់បបួលទៅលេងនៅ Juventus

//s9.kh1.co/ef/ef5b18dedfb5f56989b9704cc281212e76cc0366.jpg
កីទ្បា

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អតីតកីឡាក Barca ម្នាក់បង្ហើបថា Ronaldo ធ្លាប់បបួលទៅលេងនៅ Juventus។

អឺរ៉ុប៖ អតីតកីឡាករក្លិប Barcelona និងបច្ចុប្បន្នកំពុងលេងនៅក្លិប ​Sevilla កីឡាក Ivan Rakitic បានបង្ហើបថា កំពូលតារាបាល់ទាត់កីឡាករ Cristiano Ronaldo បានជំរុញខ្លួនទៅចូលរួមជាមួយក្រុមសេះបង្កង់ Juventus កាលពីរដូវក្ដៅក្នុងឆ្នាំ ២០១៩ ប៉ុន្ដែកិច្ចព្រមព្រៀងមិនអាចកើតឡើងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rakitic និង Ronaldo 
Rakitic និង Ronaldo 

ជាការពិតណាស់ ដោយសារ Rakitic ធ្លាប់បានលេងជាមួយកីឡាករលំដាប់ខ្ពស់ដូចជា Messi ដូច្នេះគេពិតជាចង់លេងជាមួយកីឡាករឆ្នើមម្នាក់ផ្សេងទៀតគឺ Ronaldo ។ ប៉ុន្ដែមិនអាចទៅរួចឡើយ ដោយសារពេលនោះ ក្លិប Barca បានដាក់តម្លៃខ្លួនរូបគេប្រមាណ ៥០លោនផោនឯណោះ ដែលជាតម្លៃខ្ពស់ពេក។

Rakitic  និង Messi
Rakitic  និង Messi

នៅទីបំផុត ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបានបន្ដស្នាក់នៅ Camp Nou មួយឆ្នាំទៀត មុនពេលវិលត្រឡប់ទៅក្លិបចាស់ Sevilla វិញ ក្នុងខែកញ្ញា ឆ្នាំ២០២០ នៅក្នុងតម្លៃតែ ១.៥លានផោនប៉ុណ្ណោះ (ឬប្រមាណ ១.៧លានដុល្លារអាមេរិក) ។

Rakitic  
Rakitic  

Rakitic បានបង្ហើបប្រាប់សារព័ត៌មាន Football Italia យ៉ាងដូច្នេះថា៖

កាលពីរដូវក្ដៅ ឆ្នាំ២០១៩ Cristiano បានទូរសព្ទ័មកខ្ញុំដោយផ្ទាល់ ដើម្បីណែនាំខ្ញុំឲ្យទៅចូលរួមជាមួយក្លិប Juventus ។ គាត់បានប្រាប់ខ្ញុំថា ក្លិបក៏ចង់បានខ្ញុំដូចគ្នា ប៉ុន្ដែវាមិនអាចកើតឡើងបាន ដោយសារក្លិប Barca ដាក់តម្លៃខ្លួនខ្ញុំថ្លៃពេក ដល់ទៅ ៥០លានផោនឯណោះ៕

សម្ដី Rakitic

ប្រភព90min

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T