ច្បាស់ហើយ! Spurs នឹងប្ដូរកីឡាកររូបនេះយក Bryan Gil ពី Sevilla

//s9.kh1.co/d1/d16301e7611fc9ad0016ccf6cba75b2c10b6b080.jpeg
កីទ្បា

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Spurs នឹងប្ដូរ Lamela យក Bryan Gil ពី Sevilla

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ពីអ្នកកាសែត Fabrizio Romano គឺក្លិបមាន់ខ្នាយមាស Tottenham Hotspur នឹងយកខ្សែបម្រើ Erik Lamela ទៅប្ដូរយក Bryan Gil ពី Sevilla ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Erik Lamela 
ខ្សែបម្រើ Erik Lamela 
ខ្សែប្រយុទ្ធ Bryan Gil 
ខ្សែប្រយុទ្ធ Bryan Gil 

Sevilla នឹងទទួលបានប្រាក់បន្ថែមដល់ទៅ២៥លានអឺរ៉ូ (ស្មើនឹងប្រមាណ២៩.៤លានដុល្លារ) ពី Spurs ក្នុងកិច្ចព្រមព្រៀងនេះផងដែរ។

ខ្សែបម្រើ Erik Lamela
ខ្សែបម្រើ Erik Lamela

Gil បានក្លាយជាកីឡាករវ័យក្មេងដែលមានសមត្ថភាពមួយរូបនៅប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អកាលខ្ចីជើងនៅ Eibar កាលពីរដូវកាលមុនហើយក្លិប Spurs ក៏សម្លឹងមើលឃើញកីឡាកររូបនេះដល់ថ្នាក់ព្រមយក Lamela បូកនឹងប្រាក់ ទៅឲ្យ Sevilla ដើម្បីឲ្យបានរូបគេមក។

ខ្សែប្រយុទ្ធ Bryan Gil
ខ្សែប្រយុទ្ធ Bryan Gil

គួរបញ្ជាក់ផងដែរថា Erik Lamela ផ្ទេរពីក្លិប Roma មក Spurs តាំងពីឆ្នាំ២០១៣ ខណៈដែល Bryan Gil លេងឲ្យ Sevilla តាំងពីឆ្នាំ២០១២ ដែលគេជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Sevilla ផ្ទាល់៕

ខ្សែបម្រើ Erik Lamela
ខ្សែបម្រើ Erik Lamela
ខ្សែប្រយុទ្ធ Bryan Gil 
ខ្សែប្រយុទ្ធ Bryan Gil 

ប្រភពsportsmole

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T