មនុស្សប្រុសគួរដឹង! ទោះមនុស្សស្រីចិត្តរឹងប៉ុណ្ណា ក៏អាចចិត្តទន់វិញ ព្រោះភាពទាក់ទាញទាំងនេះរបស់មនុស្សប្រុស

//s9.kh1.co/02/02a9d997ebe1230e5c894ff0bb0465a970493d7a.jpg
នារី

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រី មិនថាមានចិត្តរឹងខ្លាំងប៉ុណ្ណាទេ ពួកគេនៅតែអាចចិត្តទន់វិញបាន ប្រសិនបើមនុស្សប្រុស មានភាពទាក់ទាញទាំងនេះ មនុស្សស្រីច្បាស់ជាងាក មកចាប់អារម្មណ៍លើវិញ ជាមិនខាន។

ស្នេហា៖ សម្រាប់មនុស្សប្រុស ប្រសិនបើអ្នក លង់ចិត្តស្រលាញ់ប៉ះចំមនុស្សស្រី ដែលមានចិត្តរឹងនោះ អ្នកមិនចាំបាច់ភ័យព្រួយ ខ្លាចគេមិនចាប់អារម្មណ៍ លើអ្នកវិញនោះទេ ឱ្យតែអ្នកធ្វើ ជាមនុស្សប្រុស ដែលមានភាពទាក់ទាញ នោះមនុស្សស្រី ច្បាស់ជាចិត្តទន់វិញ ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត មនុស្សប្រុសដែលមានភាពទាក់ទាញ មិនថាមនុស្សស្រីដែលគេលួចស្រលាញ់ ជាមនុស្សស្រី ដែលមានចិត្តរឹងខ្លាំងប៉ុណ្ណាទេ គេនៅតែអាចធ្វើឱ្យមនុស្សស្រី មានចិត្តទន់វិញបានដោយងាយ ដោយគ្រាន់តែគេ បញ្ចេញនូវភាពទាក់ទាញមួយចំនួន ដែលគេមាន ទៅកាន់មនុស្សស្រី។

មនុស្សស្រីទោះចិត្តរឹងប៉ុណ្ណាក៏ដោយ ក៏អាចចិត្តទន់វិញ ដោយសារតែភាពទាក់ទាញទាំងនេះរបស់មនុស្សប្រុស៖

១. ឆ្លាតវៃ

រូបតំណាង
រូបតំណាង

បើទោះបីជាមនុស្សស្រីមួយចំនួន មានចិត្តរឹងមិនងាយចាប់អារម្មណ៍ លើមនុស្សប្រុសប៉ុណ្ណាក៏ដោយ ឱ្យតែមនុស្សប្រុសបង្ហាញពីភាពវៃឆ្លាត​ និងភាពរហ័សហួនរបស់ខ្លួននោះ វាក៏អាចធ្វើឱ្យមនុស្សស្រី មានចិត្តទន់ និងងាកមកចាប់អារម្មណ៍លើវិញជាមិនខាន ព្រោះថា ភាពវៃឆ្លាតរបស់មនុស្សប្រុស វាគឺជាភាពទាក់ទាញមួយ ដែលធ្វើឱ្យមនុស្សស្រីងាយនឹងចាប់អារម្មណ៍លើ ទោះបីជាមនុស្សស្រី មិនបញ្ចេញប្រតិកម្ម ថាគេបានចាប់អារម្មណ៍លើក៏ដោយ។

២. មានក្លិនខ្លួនក្រអូប

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សប្រុស ការដែលមានក្លិនខ្លួនក្រអូប វាគឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះប្រសិនបើមានក្លិនខ្លួនស្អុយ កុំថាឡើយតែស្រីៗ សូម្បីតែមនុស្សក្បែរខ្លួន ក៏មិនចង់នៅជិតដែរ។ ហេតុនេះហើយ មនុស្សប្រុសបើចង់ធ្វើឱ្យមនុស្សស្រី តែងតែចង់នៅក្បែរ និងមិនចង់គេចមុខនោះ គឺអ្នកត្រូវតែបញ្ចេញនូវភាពទាក់ទាញ នៃក្លិនខ្លួនក្រអូបរបស់អ្នក នាពេលនោះហើយ មិនថាមនុស្សស្រី មានចិត្តរឹងខ្លាំងប៉ុណ្ណាទេ គេនៅតែអាចមានចិត្តទន់វិញ ចំពោះអ្នកជាមិនខាន។

៣. ការស្លៀកពាក់មានរបៀបរៀបរយ

រូបតំណាង
រូបតំណាង

មនុស្សស្រីភាគច្រើន គឺពួកគេចូលចិត្តមើលទៅលើការស្លៀកពាក់ របស់មនុស្សប្រុស ព្រោះការស្លៀកពាក់រៀបរយ ឬមិនរៀបរយ របស់មនុស្សប្រុស អាចធ្វើឱ្យមនុស្សស្រី វិនិច្ឆ័យអ្នកបាន ហេតុនេះហើយ បើចង់ឱ្យគេវិនិច្ឆ័យអ្នក នៅក្នុងផ្លូវល្អនោះ គឺមនុស្សប្រុសត្រូវតែមានការរៀបចំខ្លួន ឱ្យមានភាពស្អាតបាតជាមុនសិន បើមិនអញ្ចឹងទេ មនុស្សស្រីគ្មានថ្ងៃ ងាកមកចាប់អារម្មណ៍លើអ្នកវិញនោះទេ ព្រោះគ្រាន់តែការស្លៀកពាក់ អ្នកមិនបានរៀបចំស្អាតបាតផង មានហេតុផលអ្វី ដែលអាចធ្វើឱ្យមនុស្សស្រី មានការចាប់អារម្មណ៍លើវិញនោះ។

៤. មានចិត្តទូលាយ

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលមានសន្តានចិត្តល្អ ​ និងមានចិត្តទូលាយ ក្នុងការចេះជួយអ្នកដទៃ គឺតែងតែជាមនុស្សប្រុស ដែលមានភាពទាក់ទាញជាខ្លាំង នៅក្នុងក្រសែភ្នែករបស់មនុស្សស្រី ម្យ៉ាងវិញ មិនថាមនុស្សស្រី មានចិត្តរឹងខ្លាំងប៉ុណ្ណាទេ ឱ្យតែអ្នក ជាមនុស្សប្រុសដែលមានចិត្តទូលាយ និងចេះជួយដល់មនុស្សជុំវិញខ្លួន យ៉ាងហោចណាស់ ក៏អ្នកស្ថិតនៅក្នុងការគិតពិចារណា របស់គេដែរ។

៥. មានទំនុកចិត្តខ្ពស់ និងមានភាពឯករាជ្យ

រូបតំណាង
រូបតំណាង

មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរ គឺពួកគេតែងតែចង់បានមិត្តប្រុស ឬដៃគូជីវិត ជាមនុស្សប្រុសដែលមានភាពជឿជាក់លើខ្លួនឯង ក៏ដូចជាមនុស្សប្រុស ដែលមានភាពឯករាជ្យនៅក្នុងខ្លួន ព្រោះការដែលមនុស្សប្រុស មានទំនុកចិត្តខ្ពស់ និងមានភាពឯករាជ្យនៅក្នុងខ្លួន គឺពួកគេតែងតែជាមនុស្សប្រុស ដែលមនុស្សស្រីភាគច្រើនគិតថា អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឱ្យពួកគេ ហ៊ានផ្ញើសុភមង្គលលើបាន៕

ប្រភពregain.us

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T